Home ពត៍មានថ្មីៗ អ្នកដំណើរភ័យមិនស្ទើរ!ខណៈនាវាន័រវេសមួយគ្រឿងរងការប៉ះទង្គិចជាមួយនិងព្យុះបោកបក់ខ្លាំង ជាមួយរលកធំៗកម្ពស់ប្រហែល៨ម៉ែត្រ(មានវីដេអូ)

អ្នកដំណើរភ័យមិនស្ទើរ!ខណៈនាវាន័រវេសមួយគ្រឿងរងការប៉ះទង្គិចជាមួយនិងព្យុះបោកបក់ខ្លាំង ជាមួយរលកធំៗកម្ពស់ប្រហែល៨ម៉ែត្រ(មានវីដេអូ)

385

នាវាយក្សរបស់ន័រវេសមួយគ្រឿងដែលគេស្គាល់ថា Viking Sky បានរលត់ម៉ាស៊ីននៅកណ្តាលសមុទ្រ ខណៈពេលកំពុងមានព្យុះបោកបក់ខ្លាំង បណ្តាលឲ្យអ្នកដំណើរក្នុងនោះទទួលរងរបួសធ្ងន់ស្រាលដោយសារការទង្គិចនេះ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី ២៣ ខែ មីនា កន្លងទៅ ដែលនាវាយក្សន័រវេសខាងលើកំពុងធ្វើដំណើរតាមផ្លូវទឹក ពីទីក្រុង Tromso ទៅ Stavanger ។

ក្នុងថ្ងៃកើតហេតុនោះ គេឃើញមានអ្នកដំណើរសរុប ១,៣៧២នាក់ បានសម្រេចចិត្តទៅឈរលើក្តារជុំគ្នា ខណៈពេលដែលនាវាកំពុងតែផ្អៀងខ្លាំង ធ្វើឲ្យគ្រឿងសង្ហារឹមផ្សេងៗធ្លាក់ចុះពាសពេញឥដ្ឋតែម្តង។ គ្រានោះ អ្នកគ្រប់គ្រងនាវាក៏បានបញ្ជូនសញ្ញាប្រកាសអាសន្នមកលើដីគោកផងដែរ។

រាល់អ្នកដំណើរទាំងអស់ត្រូវបានជួយសង្គ្រោះដោយ ឧទ្ធម្ភាគចក្រ ដឹកជញ្ជូនទៅទីមានសុវត្ថិភាព ។ តែក៏មានអ្នកដំណើរ២០នាក់ក្នុងចំណោម១៣៧៣នាក់បានរងរបួសនិងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងប្រទេសន័រវេសហើយ បន្ទាប់ពីហេតុការណ៍នេះកើតឡើង។

ខាងក្រោមនេះជាវីដេអូនៅលើកប៉ាល់រងគ្រោះ៖