Home ពត៍មានថ្មីៗ កម្សាន្ត អ្នកនិពន្ធចាស់វស្សាលោក សុខ ជំនោរ​ បានបកស្រាយជុំវិញបញ្ហាបទចម្រៀងរបស់ ថេ ណា «អេម» យ៉ាងក្បោះក្បាយ

អ្នកនិពន្ធចាស់វស្សាលោក សុខ ជំនោរ​ បានបកស្រាយជុំវិញបញ្ហាបទចម្រៀងរបស់ ថេ ណា «អេម» យ៉ាងក្បោះក្បាយ

1187

រឿងរ៉ាវរបស់លោក ថេ ណា ជាមួយបទចម្រៀងថ្មីកំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង តែក៏ទទួលបានការរិះគន់ពីសំណាក់មហាជនជាច្រើនផងដែរក៏ព្រោះតែអត្ថន័យនៃបទចម្រៀងពិបាកនឹងទទួលយកពីសំណាក់អ្នកស្ដាប់។

តាមរយៈរឿងរ៉ាវខាងលើក៏បានធ្វើអោយអ្នកសិល្បៈមួយចំនួនចេញមុខរិះគន់ តែក៏មានអ្នកនៅកណ្តាល ផងដែរ សូម្បីតែអតីតអ្នកនិពន្ធបទចម្រៀងល្បីៗនៅផលិតកម្មហង្សមាសលោក សុខ ជំនោរ ក៏បានចេញមុខបកស្រាយយ៉ាងក្បោះក្បាយចំពោះបញ្ហាមួយនេះ។

លោក​ សុខ ជំនោរ

តាមរយៈគណនេយ្យផ្ទាល់របស់លោក សុខ ជំនោរ បានសរសេររៀបរាប់ថា ៖ មួយម៉ាត់មួយក ក្រោយភ្លើងរលត់ ព្រោះ #Tena បានលប់បទចម្រៀងរបស់ខ្លួនពី Channelហើយ ដែលត្រឹមរយៈពេល១៦ម៉ោង មានអ្នកមើលរហូត146K នេះចាត់ជាចំនួនមួយច្រើនគួរសម (Chennel ផ្សេងនៅមាន)។ តែអ្វីដែលខ្ញុំឈ្វេងយល់ក្នុងនាមបុគ្គល និងអ្នកចូលចិត្តអានជាទូទៅ

1- រយៈពេល១៦ម៉ោង មិនមានសារព័ត៌មានណាមួយបង្ហាញពីការបកស្រាយរបស់TENA (រឺខ្ញុំអានមិនប៉ះ) ដែលភាគច្រើនសរសេរតាមគ្នាសុទ្ធសាធ សូម្បីតែរូបភាព…. នេះបង្ហាញថា សំបូរអ្នកសរសេរចងមុង។

2- រកឃើញថា អ្នកស្តាប់ចម្រៀងស្រុកយើងមិនទាន់ទទួលបានទេអត្ថន័យបែបនេះ អ៊ីចឹង អ្នកនិពន្ធ រឺអ្នកផលិតស្នាដៃសិល្បៈដទៃ គួរបានរៀនសូត្រពីចំណុចនេះ ដែលមិនបាច់មានគេជេរ ព្រោះTena រងជំនួសហើយ។

3-បទចម្រៀងTena EM នេះ បង្ហាញពីសោភណ្ឌ គឺភ្លេង សមត្ថភាពRap នានា មានន័យថា ចម្រៀងមានសោភណ្ឌ តែអត្ថន័យមិនទាន់ទទួលយកបានពីមហាជន។

4-ចម្រៀងមួយបទនោះ រក្សាបាននូវស្ទីលរបស់Tena ទាំងរបៀបច្រៀង និងមេឡូឌី។

5- Tenaបានមកកាត់ រឿងរ៉ាវ ចំប៉ីខ្មៅ នីរតនា មីល្ពៅ មេPMនៅរតនគីរី បានយ៉ាងទាន់ពេលវេលា….

6- Tena បានដកពិសោធន៍ឃើញថា ខ្លួនបានក្លាយជាមនុស្សមហាជន និងមានការទទួលស្គាល់សមត្ថភាពយ៉ាងច្រើន។

7- Tena បានឲ្យសារថ្មីមួយទៅអ្នកស្តាប់ ថាខ្លួន មិនចាំបាច់ ធ្វើបទRapជេរគ្នាទេ ធ្វើបែប EM នោះក៏បាន ដោយមិនបាច់ប្រឡូកប្រឡាក់ជាមួយគេ

8- អវសាន្ត ” ចម្រៀងជាកញ្ចក់ផលិតឡើងដោយជាងមួយក្រុមឈ្មោះសិល្បៈ”

សម្រាប់មតិខាងលើនេះតើអ្នកទាំងអស់ក្នាយល់យ៉ាងណា?