Home ពត៍មានថ្មីៗ ប្លែកៗ ឥណ្ឌាសាងសង់ព្រលានយន្តហោះថ្មីនៅលើចង្កេះភ្នំ គឺពិតជាស្រស់ស្អាតជាមួយទេសភាពធម្មជាតិ

ឥណ្ឌាសាងសង់ព្រលានយន្តហោះថ្មីនៅលើចង្កេះភ្នំ គឺពិតជាស្រស់ស្អាតជាមួយទេសភាពធម្មជាតិ

1615

នេះជាព្រលានយន្តហោះទី១០០ហើយក្នុងប្រទេសឥណ្ឌា វាបានបើក សម្ពោធឲ្យប្រើប្រាស់ដោយលោក Narendra Modi ដែលជានាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា។ បើតាមប្រភពព័ត៌មានរបស់ BBC បានឲ្យដឹងថា ព្រលានយន្តហោះនេះបានសាងសង់នៅលើចង្កេះភ្នំ ដែលស្ថិតនៅភាគខាងជើងឆៀងខាងកើតនៃរដ្ឋ Sikkim ប្រទេសឥណ្ឌា ហើយវាក៏ជាព្រលានយន្តហោះមួយដែលមានទេសភាពស្រស់បំព្រងក្នុងចំណោមព្រលានយន្តហោះផ្សេងៗក្នុងពិភពលោកដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្នុងរយៈចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីព្រំប្រទល់ជាមួយនឹងប្រទេសចិន ព្រលានយន្តហោះនេះត្រូវបានសាងសង់នៅលើចង្កេះភ្នំ ដែលអាចអនុញ្ញាតិឲ្យភ្ញៀវទេសចរគយគន់នឹងសម្រស់ធម្មជាតិដ៏ស្រស់បំព្រងដែលមានជុំវិញទីនោះ។ ចំណែកឯខាងក្រោមនៃព្រលានយន្តហោះវិញមានផ្ទះអ្នកភូមិរាប់ពាន់ផ្ទះដែលបានរស់នៅតាមជម្រាលភ្នំក្នុងរដ្ឋ Sikkim នេះ។ លើសពីនេះទៀត វាមានផ្លូវដែលមានប្រវែងជិត២គីឡូម៉ែត្រ ដែលជាផ្លូវសម្រាប់ឲ្យយន្តហោះទូទៅធ្វើដំណើរតាមជើងហោះហើររបស់ពួកគេ។

ប៉ុន្តែផ្ទៃខាងក្នុងនៃព្រលានយន្តហោះនោះអាចផ្ទុកមនុស្សបានត្រឹម១០០នាក់ប៉ុណ្ណោះ។ បើយោងតាមសំដីរបស់អ្នកនាំពាក្យម្នាក់ដែលមានឈ្មោះថា Punj Lloyd ដែលជាគាត់បុគ្គលិកមួយរូបរបស់ក្រុមហ៊ុនសាងសង់ផ្លូវយន្តហោះបានឲ្យដឹងថា “ដោយសារតែទីតាំងភូមិសាស្ត្រពិតជាមានសភាពលំបាកក្នុងការឡើងចុះ ស្របពេលដែលអាកាសធាតុមិនអំណោយផលទៀតនោះ ជាហេតុផលចម្បងមួយដែលធ្វើឲ្យពួកគេត្រូវចំណាយពេលដល់ទៅ៩ឆ្នាំ ដើម្បីបញ្ចប់គម្រោងនៃការសាងសង់ព្រលានយន្តហោះលើចង្កេះភ្នំនេះ”

ចង់ដឹងថាទេសភាពនៃព្រលានយន្តហោះនេះស្រស់ស្អាតយ៉ាងណាទស្សនារូបភាពខាងក្រោម៖