Home ពត៍មានថ្មីៗ ឪពុកចិត្តតិរិច្ឆាន!ចាប់រំលោភកូនស្រីបង្កើតខ្លួនឯងចំនួនបីលើក មិនស្កប់ទៅចាប់រំលោភក្មួយស្រីម្នាក់ទៀត

ឪពុកចិត្តតិរិច្ឆាន!ចាប់រំលោភកូនស្រីបង្កើតខ្លួនឯងចំនួនបីលើក មិនស្កប់ទៅចាប់រំលោភក្មួយស្រីម្នាក់ទៀត

528

បុរសម្នាក់បានរំលោភកូនស្រីបង្កើតអាយុ៨ឆ្នាំ បានសម្រេចចំនួន៣លើក មិនស្កប់ចិត្តក៏ទៅលួងរំលោភក្មួយស្រី តែទើបបែកធ្លាយក្រោយអ្នកជិតខាង បង្កឲ្យភ្ញាក់ផ្អើលដល់នគរបាលចុះមកឃាត់ខ្លួនជនសង្ស័យ នាំមកសាកសួរចាត់ការទៅតាមផ្លូវច្បាប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២០ជាងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះភូមិ៨សំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ម.ល.ណ អាយុ១៤ឆ្នាំជាសិស្ស និងកុមារីរងគ្រោះទី២ ឈ្មោះ ស.ស.ន ជាសិស្ស។ ដែលឪពុកឈ្មោះ ផុន សុធា អាយុ២៩ឆ្នាំ (ជាជនសង្ស័យ) មានប្រពន្ធឈ្មោះ ម វ៉ាន់ឌី អាយុ៣២ឆ្នាំ (កម្មការិនី) រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

នគរបាលបានបន្តទៀតថា ក្រោយនាំមកសាកសួរ ជនសង្ស័យសារភាពថា ខ្លួនធ្លាប់បានរួមភេទជាមួយកូនបង្កើតបានចំនួន៣លើក នៅក្នុងឆ្នាំ២០១៧ម្តង គ្រាន់តែអោបប៉ុណ្ណោះ លើកទី២នៅខែកុម្ភៈ ឆ្នាំ២០១៨ រំលោភបានសម្រេច ហើយលើកទី៣ ក្នុងខែ៨ឆ្នាំ២០១៨ ទើបធ្វើសកម្មភាពរំលោភម្តងទៀត ចំពោះក្មួយស្រីខ្លួនគ្រាន់តែអោបរួច បានតែ១លើក នៅផ្ទះរបស់ខ្លួនតែប៉ុណ្ណោះកាលពីខែ៥ឆ្នាំ២០១៨ ។

បន្ទាប់ពីការសាកសួរសាងសំណុំរឿងក្ដីរួចរាល់នគរបាលបានញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់៕

ប្រភពពី៖ Freshnews