រដ្ឋបាលសាលាខេត្តក្រចេះ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ បានរៀបចំពិធីចែកអំណោយដល់ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន៨០០គ្រួសារ ក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ។
អំណោយដែលបានចែកជូនប្រជាពលរដ្ធដែលរងគ្រោះដោយសារទឹកជំនន់មានដូចជា ថវិកាចំនួន ៣០,០០០រៀល អង្ករ ត្រីខ ទឹកក្រូច មីមួយកេះ ទឹកត្រីមួយយួរ និងសំភារៈផ្សេងៗទៀត។
លោក ហ៊ុន ម៉ានី បាននាំសេចក្ដីនឹករឮក និងសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលលោកទាំងពីរ តែងតែគិតគួរពីសុខទុក្ខរបស់ពលរដ្ឋជានិច្ច។
លោក ហ៊ុន ម៉ានី បានបន្តទៀតថា ក្នុងនាមលោកជាកូនខ្មែរ១រូប សូមចូលរួមសោកស្ដាយ ចំពោះគ្រោះធម្មជាតិដែលកើតឡើងចៀសមិនផុត ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ និងផលដំណាំរបស់ប្រជាពលរដ្ឋ ហើយលោកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយត្ន័ខ្ពស់ក្នុងរដូវទឹកទឹកឡើងនេះ ជាពិសេសក្មេងតូចៗមើលថែឲ្យបានត្រឹមត្រូវ ប្រយ័ត្នក្មេងៗធ្លាក់ទឹក និងលេងទឹកអាចបណ្ដាលឲ្យមានគ្រោះថ្នាក់៕
ប្រភពពី៖ Freshnews