Home ពត៍មានថ្មីៗ ប្លែកៗ ១៥ឆ្នាំសោះ សាច់ដុំកង់ខ្លាំងបែបនេះទៅហើយ

១៥ឆ្នាំសោះ សាច់ដុំកង់ខ្លាំងបែបនេះទៅហើយ

3442

ក្មេងប្រុស Tristyn Lee អាយុ ១៥ឆ្នាំ ជាអ្នកហាត់សាច់ដុំវ័យក្មេងមួយរូប ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្រនៅក្នុងបណ្តាញសង្គម។

 

 

 

 

 

 

អ្នកហាត់សាច់ដុំវ័យក្មេង មកពីរដ្ឋកាលីហ្វ័រញ៉ារូបនេះ បានចំំណាយពេលជាច្រើនម៉ោង និងជាប្រចាំនៅកន្លែងហាត់ប្រាណ ដើម្បីប្រាកដថារូបរាង និងសាច់ដុំរបស់គេល្អឥតខ្ចោះដល់កំពូលតែម្តង។

គេតែងតែបង្ហាញការយកចិត្តទុកដាក់ទៅលើការហាត់សាច់ដុំ និងបង្ហាញពីកម្លាំងរបស់គេ ទៅក្នុងបណ្តាញសង្គម Instagram ដែលមានអ្នកតាមដានដល់ទៅ ជាង ២៦៦ពាន់នាក់ និងអ្នកតាមដាននៅក្នុងគណនីយូធូប ទាំង២៣ពាន់នាក់ របស់គេផងដែរ។

ក្រៅពីការហាត់ប្រាណ និងហាត់យកសាច់ដុំ ក្មេងប្រុសនេះក៏ជាអ្នកលេងបាល់ទាត់ដ៏ពូកែមួយរូបផងដែរ៕