Home ពត៍មានថ្មីៗ កីឡា ១៦ក្រុមចុងក្រោយនៅ World Cup 2018 បានរកឃើញអស់ហើយ

១៦ក្រុមចុងក្រោយនៅ World Cup 2018 បានរកឃើញអស់ហើយ

868

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 ឆ្នាំនេះបានធ្វើដំណើរឈានចូលវគ្គ១៦ ក្រុមហើយ ដែលមានប្រទេសរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ ដែលចាប់ផ្តើមការប្រកួតតាំងតាំងពីថ្ងៃទី១៤ ខែមិថុនាកន្លងមក ខណៈមានក្រុមជម្រើសជាតិ ៣២ជាតិសាសន៍ មកពីទ្វីបទាំង៦ បានធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញ។

ខាងក្រោមនេះគីជាក្រុមទាំង១៦ ចេញមកទាំង៨ពូល នោះមាន៖

 

ពូល A៖ រុស្ស៊ី និងអ៊ុយរ៉ាហ្គាយ

ពូល B៖ អេស្ប៉ាញ និងព័រទុយហ្គាល់

ពូល C៖ បារាំង និងដាណឺម៉ាក

ពូល D៖ ក្រូអាត និងអាហ្សង់ទីន

ពូល E៖ ប្រេស៊ីល និងស្វីស

ពូល F៖ មិចស៊ិក និងស៊ុយអែត

ពូល G៖ អង់គ្លេស និងប៊ែលហ្ស៊ិក

ពូល H៖ កូឡុំប៊ី និងជប៉ុន។

សំរាប់ក្រុមការពារដំណែងជើងឯកប្រទេសអាឡឺម៉ង់បានធ្លាក់ត្រឹមវគ្គ៣២ក្រុមចុងក្រោយដោយបានចាញ់ក្រុមកូរ៉េខាងត្បូង។

គ្គ១៦ចុងក្រោយ នឹងចាប់ផ្តើមប្រកួតថ្ងៃទី៣០ ខែមិថុនា ដែលជាការប្រកួតរវាងក្រុមជម្រើសជាតិមាន់គកបារាំង ប៉ះអាហ្សង់ទីន៕