Home ពត៍មានថ្មីៗ ៨ ចំណុច​ងាយៗ ក្នុង​ការ​ម៉ាស្សា​ខ្លួន​ឯង ដើម្បី​គេង​លក់​ស្រួល

៨ ចំណុច​ងាយៗ ក្នុង​ការ​ម៉ាស្សា​ខ្លួន​ឯង ដើម្បី​គេង​លក់​ស្រួល

1216

១.ម៉ាស្សា​ដៃ និង​ម្រាម​ដៃ​របស់​លោក​អ្នក។ សូម​ម៉ាស្សា​ថ្នមៗ មេ​ដៃ និង​ម្រាម​ដៃ​របស់​លោក​អ្នក។ ពេល​កំពុង​ម៉ាស្សា​ហ្នឹង សូម​លោក​អ្នក​ធ្វើ​អារម្មណ៍​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព។ បើ​សិន​ជា​មាន​ប្រេង​អូ​លីវ ឬ​ក្រែម​លាប​ដៃ អ្នក​គួរ​ប្រើ​វា​បន្តិច​ក្នុង​ការ​ម៉ាស្សា។

២.ត្រដុស​បាត​ដៃ​ទាំង​ពីរ​របស់​អ្នក​រយៈ​ពេល ៣០​វិនាទី។ ក្រោយ​ត្រដុស​រួច អ្នក​យក​បាត​ដៃ​ទាំង​ពីរ​នោះ​មក​ប៉ះ​នឹង​ផ្ទៃ​មុខ​អ្នក ដោយ​ម្រាម​ដៃ​អ្នក​ត្រូវ​ស្ថិត​នៅ​លើ​ថ្ងាស​ ហើយ​ផ្នែក​ខាង​ចុង​នៃ​បាត​ដៃ​ត្រូវ​ស្ថិត​នៅ​ចង្កា​។ ពេល​កំពុង​ដាក់​បាត​ដៃ​លើ​មុខ ចូរ​អ្នក​បិទ​ភ្នែក ទម្លាក់​ស្មា​បន្តិច ហើយ​ដក​ដង្ហើម​វែងៗ ៣ ទៅ ៥​ដង។

៣.បន្ទាប់​មក យក​ចុង​ម្រាម​ដៃ​ទៅ អង្រួន​ថ្នមៗ​ទៅ​លើ​សៀតផ្កា​របស់​អ្នក​ ខណៈ​បន្ត​ដក​ដង្ហើម​ចេញ​ចូល​វែងៗ។

៤.ក្រោយ​មក បើក និង​បិទ​មាត់ រួច​បញ្ចេញ​សំឡេង aah, ooh, eee និង uu។ បន្ទាប់​មក យក​ម្រាម​ដៃ​ចង្អុល និង​កណ្ដាល យក​ទៅ​ផ្នែក​ខាង​ក្រោម​នៃ​ចង្កា​របស់​អ្នក។

៥.យក​ខ្នង​ដៃ វាយ​ថ្នមៗ ផ្នែក​ខាង​ក្រោម​នៃ​ចង្កា និង​បំពង់​ក​របស់​អ្នក។

៦.បន្ទាប់​មក យក​ម្រាម​ដៃ​ទៅ ទាញ​ស្លឹក​ត្រចៀក​ថ្នមៗ។

៧.យក​ដៃ​ម្ខាង​ ទៅ​វាយ​ថ្នមៗ​ថ្ងាស​របស់​អ្នក រួច​បិទ​ភ្នែក និង​ដក​ដង្ហើម​ចេញ​ចូល​វែងៗ។

៨.ដាក់​ដៃ​លើ​ភ្លៅ​វិញ រួច​ធ្វើ​ការ​សម្រាន្ត។

អ្នក​ជំនាញ​រូប​នេះ បាន​គូស​បញ្ជាក់​ទៀត​ថា ប្រសិទ្ធភាព​ស្ថិត​លើ​លោក​អ្នក។ បើ​សិន​ជា​លោក​អ្នក ឧស្សាហ៍​ធ្វើ​ការ​ម៉ាស្សា​នេះ​ជា​ញឹកញាប់ នោះ​នឹង​អាច​ជួយ​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​ស្ងប់ ​បំបាត់​បាន​នូវ​ទុក្ខ​កង្វល់​មួយ​ចំនួន និង​ជួយ​ឲ្យ​គេង​លក់​ស្រួល៕