Home ពត៍មានថ្មីៗ ​ឃាតករមួយ​ក្រុម​ចូល​ បាញ់​ វាយ​នឹង​ដំបង​នៅ​ក្នុងផ្ទះជនរងគ្រោះមួយគ្រួសារបណ្តាលអោយប្ដីស្លាប់ប្រពន្ធរងរបួសធ្ងន់!

​ឃាតករមួយ​ក្រុម​ចូល​ បាញ់​ វាយ​នឹង​ដំបង​នៅ​ក្នុងផ្ទះជនរងគ្រោះមួយគ្រួសារបណ្តាលអោយប្ដីស្លាប់ប្រពន្ធរងរបួសធ្ងន់!

495

ករណីឃាតកម្មមួយបានកើតឡើងនៅខេត្ត​ពោធិ៍សាត់ដោយឃាតក​មួយ​ក្រុម​មាន​គ្នា​៤​ទៅ​៥​នាក់​បាន​ចូល​ផ្ទះ​ជន​រង​គ្រោះ​បាញ់​និង​កាំភ្លើង​ស្នប់​(​កាំភ្លើង​ខ្យល់​)​ បណ្តាល​ឲ្យ​បុរស​ជា​ប្តី​ស្លាប់​និង​ប្រពន្ធ​រង​របួសធ្ងន់​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​២០​នាទី​យប់​ ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​បត់​កណ្តោល​ ឃុំ​បឹង​បត់​កណ្តោល​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ដល់​កន្លែង​កើតហេតុ​។​

​តាម​ការ​រៀបរាប់​របស់​អុំ​ស្រី​ឈ្មោះ​ហ៊ុន​ ណែម​ អាយុ​៧២​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ត្រូវជា​ជន​រង​គ្រោះ​កំពុង​ស្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ រូប​គាត់​បានឮ​សូ​កាំភ្លើង​ផ្ទុះ​ស្រាប់​ត្រូវ​កំភួនជើង​គាត់​មួយ​គ្រាប់​បណ្តាល​ឲ្យ​គាត់​ស្រែក​ ខណៈ​ពេល​នោះ​ក្រុម​ឃាតក​ចំនួន​៤-៥​នាក់​បាន​ចូល​ផ្ទះ​របស់​គាត់​ហើយ​វាយ​ទៅ​លើ​ប្តី​របស់​គាត់​ឈ្មោះ​ធូ​ ឆ​ន​ អាយុ​៨៣​ឆ្នាំ​ ដែល​គាត់​មាន​វ័យចាស់​ជា​ច្រើន​ដំបង​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​រហូត​ដល់​ស្លាប់​។​

​លោក​ជា​ អា​រុណ​បាន​បន្ត​ថា​ ជនសង្ស័យ​និង​ជន​រង​គ្រោះ​ធ្លាប់​មាន​ជម្លោះ​គ្នា​រហូត​ដល់​មានការ​ប្តឹង​ដោយ​ចោទប្រកាន់​ ជន​រង​គ្រោះ​ថា​ ជា​អ្នកចេះ​ធ្វើអំពើរ​ឲ្យ​កូន​របស់​ខ្លួន​ឈឺ​ ហើយ​គម្រាម​ទៅ​លើ​ជន​រង​គ្រោះ​ដោយ​ពោល​ពាក្យ​ថា​ ប្រសិនបើ​កូន​គេ​ស្លាប់​ តា​ឯង​ក៏​ស្លាប់​ដូច​កូន​គេ​ដែរ​ បាន​រយៈពេល​មិនយូរ​ ប៉ុន្មាន​ក៏​កើត​មាន​ករណី​ឃាតកម្ម​មួយ​នេះ​តែ​ម្តង​ វត្ថុ​តាង​និង​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​និង​តាម​ចាប់​បក្ខពួក​ជនល្មើស​យក​មក​ផ្តល់​ន្ទា​ទោស​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ ៕