Home ពត៍មានថ្មីៗ កម្សាន្ត ​ជ័យ​លាភី​លេខ​១ ក្នុង​កម្មវិធី «មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ»បានទៅលើរឿង​ខ្នាត​ខ្លី «ខ្យល់​ខែកុម្ភៈ»

​ជ័យ​លាភី​លេខ​១ ក្នុង​កម្មវិធី «មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ»បានទៅលើរឿង​ខ្នាត​ខ្លី «ខ្យល់​ខែកុម្ភៈ»

872

ម្ចាស់ជយលាភីលេខ១ក្នុង​កម្មវិធី មហោស្រពភាពយន្តខ្លីចតុមុខ គឺបានទៅលើខ្សែភាពយន្តភាគខ្មែរ មានចំណងជើងថា «ខ្យល់ខែកុម្ភៈ» ដែលត្រូវបានគណៈកម្មការមហោស្រពភាពយន្តខ្លីចតុមុខ និង មហាជនគាំទ្រ ត្រូវបានជ្រើសរើសជាភាពយន្តឆ្នើម ប្រចាំមហោស្រពលើកទី៧ ឆ្នាំ​២០១៨។

កម្មវិធីនេះផងដែរបានបង្កើតឡើងដោយ ក្រុមភាពយន្ត «ឈូករ័ត្ន» ដោយបើកឱកាសឲ្យសមិទ្ធិករគ្រប់រូប អាចដាក់ពាក្យ ចូលរួមប្រឡង បញ្ចេញស្នាដៃ សមត្ថភាព និងទេពកោសល្យ ដែលខ្លួនមានដាក់បញ្ចាំងនៅលើអេក្រង់ធំ ដើម្បឲ្យគណៈកម្មការ ត្រួតពិនិត្យ សុភវិនិច្ឆ័យ ទៅតាមសមត្ថភាពរៀងៗខ្លួន។

«ខ្យល់ខែកុម្ភៈ» ជាការដឹកនាំសម្ដែងដោយលោក មុនី កាន់​ដារង្គ ដោយត្រូវបានចំណាយពេលប្រមាណ​១​ខែ ក្នុងការសរសេរសាច់រឿង សម្ដែង និងបច្ចេកទេសនៃការកាត់ត ខណៈសាច់រឿងត្រូវបានក្រុមផលិត ធ្វើដំណើររហូតដល់ប្រទេសថៃ ឯណោះ។ ចំពោះដើមទុននៃការផលិត គឺចំណាយប្រាក់ប្រមាណជាង​ ៧០០០ដុល្លារ។ ដោយឡែកចំពោះអត្ថន័យក្នុងសាច់រឿង ជាស្នេហាបែបយុវវ័យ មានភាពជូរចត់​បែកបាក់ ហើយអត្ថន័យនៅក្នុងរឿងនេះ គឺចុងក្រោយតម្រូវឲ្យមានការបែកបាក់គ្នា​​​។​​​

លោក មុនី កាន់ ដារង្គ បានបញ្ចេញទាំងអារម្មណ៍រំភើប រីករាយរបស់ខ្លួនថា នេះគឺជាលើកដំបូង​ហើយ ដែលខ្លួនទទួលបានពានបែបនេះ​​ អាចនិយាយបានថា នេះជាជោគជ័យជំហានដំបូងរបស់ខ្លួន ក្នុងការឈានទៅរកគោលដៅថ្មីមួយទៀត។

មហោស្រពភាពយន្តខ្លី ចតុមុខលើកទី៧ បានទទួលយកភាពយន្តខ្លី តាំងពីដើម ឆ្នាំ២០១៨មកម្ល៉េះ ដោយមានសមិទ្ធិករដាក់ភាពយន្តខ្លីមកមហោស្រពចំនួន ៣០១ចំណងជើង មានភាពយន្តខ្មែរចំនួន៣៩ចំណងជើង និងបរទេសចំនួន២៦២ចំណងជើង។ ​ក្នុងនោះដែរ គណៈវិនិច្ឆ័យ បានជ្រើសរើសរឿងក្នុងជុំប្រកួតប្រជែងទី១ ដែលមានភាពយន្តខ្លីខ្មែរ ចំនួន៦ចំណងជើង និងភាពយន្តខ្លីបរទេសចំនួន១២ចំណងជើង និងភាពយន្តខ្លីចំរុះផ្សេងទៀត ចំនួន៥៩ចំណងជើង សរុបមាន ចំនួន៧៧ ចំណងជើង ត្រូវបានចាក់បញ្ចាំង៕