អ្នកទាំងអស់គ្នាពិតណាស់មាន99%ដែលស្រលាញ់ម្តាយជាងឪពុកលើកលែងតែកូនដែលកំព្រាម្ដាយតែប៉ុណ្ណោះដែលមានការស្រលាញ់ចំពោះឪពុកខ្លាំង។
ថ្ងៃនេះ Cambo Trend លើកយកចំណុចកំពូលៗទាំង 10 របស់អ្នកម្ដាយដែលធ្វើអោយកូនៗស្រលាញ់ដកចិត្តមិនរួចទោះជានៅខណៈណាក៏ដោយគឺនឹកឈ្មោះម៉ែជាប់ជានិច្ច។
ខាងក្រោមនេះជាចំនុចសំខាន់ទាំង១០៖
1-ការឱប
ការអោបដែលមានភាពកក់ក្ដៅបំផុតគឺជាការអោបរបស់ម៉ែដែលយើងគេងកើយទ្រូងរបស់គាត់តាំងតែពីកើតមកម្ល៉េះ។
2-ការយល់ទុកធុរៈ
រាល់សកម្មភាពរបស់កូនតាំងពីតូចដល់ធំគឺអ្នកម្តាយតែងតែយល់ទុកធុរៈបំផុតគឺរាល់ពេលដែលយើងមានរបួស មានជម្ងឺឬទុក្ខព្រួយអ្វីមួយគឺមានម៉ែនៅជួយនិងប្រឹក្សាគ្រប់ពេល។
3-ដឹងពីកន្លែងទុករបស់របរគ្រប់យ៉ាងនៅក្នុងផ្ទះ
ក្នុងនាមជាម្តាយនិងជាស្ត្រីមេផ្ទះផងនោះអ្នកម្តាយគ្រប់រូបគឺតែងតែដឹងនូវរាល់របស់របរប្រើប្រាស់និងអ្វីគ្រប់យ៉ាងដែលមាននៅក្នុងផ្ទះដូច្នេះនៅពេលដែលកូនត្រូវការរកអ្វីមួយគឺអ្នកម្ដាយតែងតែបង្ហាញមិនអោយខុសកន្លែង។
4-រៀបចំអាហារដែលធ្វើអោយមានសុខភាពល្អ
រាល់ម្ហូបអាហារគឺតែងតែមានផាសុកភាពនិងតម្រូវតាមចិត្តរបស់កូនៗជាទីស្រលាញ់។
5-ភាពអត់ធន់
ធម្មតា អ្នកម្តាយ រមែងតែងតែមានចិត្តធន់ក្នុងការដោះស្រាយបញ្ហានានា មិនថា ក្នុង ឬក្រៅផ្ទះ នោះទេ។ ជាពិសេសទៅទៀត អ្នកម្តាយ ក៏មិនមែនជាមនុស្សស្រី ដែលងាយប្រើប្រាស់ ដៃជើងធន់ៗ ឬប្រើអំពើហិង្សាក្នុងការអប់រំកូនចៅរបស់ខ្លួន គ្រប់ពេលវេលា ផងដែរ។
6-តែងតែរក្សារអនាម័យចំពោះកូន
ទោះជាកូនៗលេងច្រើនរពិសប្រលាក់ប្រឡូកយ៉ាងណាក៏អ្នកម្ដាយនៅតែរក្សាភាពអនាម័យសម្រាប់កូនៗមិនអោយកូនៗចេញទៅណាខ្មាស់គេនោះទេ។
7-ភាពស្និទ្ធស្នាល
តាំងតែពីកើតមក អ្នកម្តាយជាស្រ្តីតែម្នាក់គត់ ដែលរមែងតែងតែផ្តល់ភាពកក់ក្តៅ ទៅឲ្យកូនៗរបស់ខ្លួន បើទោះបីជា ពេលខ្លះ គាត់មានការមមាញឹកច្រើន ជាមួយការងារ ប៉ុន្តែអ្នកម្តាយ ក៏រមែងតែងតែទុកពេលវេលាមួយភាគធំរបស់ខ្លួន សម្រាប់ក្នុងការមើល ថែទាំកូន មិនថា ព្រឹក ថ្ងៃ ឬយប់ នោះទេ។
8- ភាពមានសុជីវធម៌ខ្ពស់
អ្នកម្តាយ គឺស្រ្តីដំបូងបង្អស់ ដែលបានបង្ហាត់បង្ហាញកូនចៅៗប្រុសស្រី ឲ្យមានការសិក្សាស្វែងយល់ពីតម្លៃនៃការគោរព និងការផ្តល់តម្លៃឲ្យមនុស្សជុំវិញខ្លួន របស់ពួកគេ។
9-មេត្តាធ៌ម
អ្នកម្តាយតែងតែមានមេត្តាធ៌មខ្ពស់បំផុតចំពោះកូនទោះជាកូនធ្វើខុសធ្ងន់យ៉ាងណាក៏អ្នកម្ដាយនៅតែអត់ឱនបាននិងអោយឱកាសយើងដើម្បីកែខ្លួន។
10-ការចេះចាត់ចែងខ្ពស់
ជារៀងរាល់ព្រឹក អ្នកម្តាយគ្រប់ៗរូប រមែងតែងតែត្រូវការក្រោកឡើងរហ័ស តាំងតែពីព្រលឹម ហើយក្នុងនោះផងដែរ ពួកគាត់ ក៏ត្រូវការរៀបចំពេលវេលា ម្ហូបអាហារឆ្ងាញ់ៗឲ្យកូន និងស្វាមី តាំងតែពីព្រឹក រហូតទៅដល់ពេលល្ងាច ថែមទៀតផង។
ដូចច្នេះហើយទើបអ្នកម្ដាយទាំងឡាយតែងតែទទួលបានក្ដីស្រលាញ់ពីកូនៗជាងឪពុក៕