ធ្លាប់តែជាតារាស្រីកំពូលក្នុងការរកចំណូលបានច្រើនជាងគេលោកស្រី Angelina Jolie បានធ្លាក់មកត្រឹមចំនាត់ថ្នាក់លេខពីរដោយសារតែតារាស្រីដែលទទួលបានការគាំទ្រមិនធម្មតានាពេលបច្ចុប្បន្ននេះគឺនាង Scarlett Johansson។
តារាសម្ដែងក្នុងរឿង “Avengers” Scarlett Johansson បានឡើងគ្រងតំណែងលើកំពូលតារាងតារាស្រីដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងឆ្នាំ ២០១៨ របស់ Forbes។
ក្នុងឆ្នាំនេះនាង Scarlett Johansson រកបានចំណូលជាច្រើន បើគណនាចាប់ពីខែមិថុនា ឆ្នាំ ២០១៧ រហូតដល់ខែមិថុនា ឆ្នាំ ២០១៨នេះ នាងរកចំណូលបានសរុបរហូតដល់ ៤០,៥ លានដុល្លារឯណោះ។
ជាមួយនឹងចំណូលដ៏ច្រើនបែបនេះហើយ ទើបនាងអាចឡើងមកលំដាប់កំពូលតារាង ដោយបានទម្លាក់តារាសម្ដែង Angelina Jolie មកចំណាត់ថ្នាក់លេខ ២វិញ ជាមួយនឹងប្រាក់ចំណូល ២៨ លានដុល្លារ។ សម្រាប់ចំណាត់ថ្នាក់លេខ ៣ លេខ ៤ និងលេខ ៥ បានទៅលើ តារាសម្ដែង Jennifer Aniston, Jennifer Lawrence និង Reese Witherspoon។
ភាពល្បីល្បាញរបស់នាងដែលជម្រុញអោយនាងកចំណូលបានយ់ាងច្រើនបែបនេះក៏ព្រោះតែវត្តមានរបស់នាង ក្នុងការដើរតួជា Black Widow ក្នុងរឿង “Avenger:Infinity Wars” ដែលបានធ្វើឲ្យតារាស្រីរូបនេះ ទទួលបានភាពល្បីល្បាញកាន់តែខ្លាំង៕