Home ពត៍មានថ្មីៗ បច្ចេកវិទ្យា Anti-trust watchdog របស់ប្រទេសអ៊ីតាលីបានពិន័យក្រុមហ៊ុនApple និង Samsung ចំនួន៥លាន Euro

Anti-trust watchdog របស់ប្រទេសអ៊ីតាលីបានពិន័យក្រុមហ៊ុនApple និង Samsung ចំនួន៥លាន Euro

266

នៅថ្ងៃពុធ ទី២៤ ខែតុលានេះ Anti-trust watchdog របស់ប្រទេសអ៊ីតាលីបាននិយាយថាខ្លួនបានពិន័យក្រុមហ៊ុនApple និង Samsung ចំនួន៥លាន Euro ប្រហែលនិង ៥,៧ លានដុល្លារអាមេរិក ចំពោះក្រុមហ៊ុននិមួយៗ ទាក់ទងនិងបណ្តឹងដែល ក្រុមហ៊ុនទាំង២នេះប្រើប្រាស់ Software update ដែល ធ្វើឲ្យទូរស័ទ្ទមានដំណើការយឺត។

ក្រុមហ៊ុន Apple ត្រូវបានពិន័យជាទឹកប្រាក់ ៥លាន Euro បន្ថែមចំពោះការផ្តល់ព័ត៌មានមិនច្បាស់លាស់ទៅឲ្យអតិថិជនពីការថែរក្សា និងផ្លាស់ប្តូរថ្មរទូរស័ព្ទ។ ក្រុមហ៊ុន Apple ក៏បានទទួលស្គាល់កាលពីឆ្នាំមុនដែលថា iPhone មានដំណើការយឺតពេលដែលមានបញ្ហាថ្មរ ប៉ុន្តែបានបដិសេធថាពុំមានបំណងធ្វើឲ្យទូរស័ព្ទទាំងនោះខូចកាន់តែលឿននោះទេ។

The anti-trust body បានធ្វើសេចក្តីថ្លែងការ ចោទប្រកាន់ថា firmware update របស់ក្រុមហ៊ុន Apple និង Samsung បានធ្វើឲ្យទូរស័ព្ទមានដំណើការយឺត និងឈានទៅដល់ការទិញទូរស័ព្ទថ្មី៕