Home ពត៍មានថ្មីៗ កម្សាន្ត Ariana Grande អរគុណដល់ BTS Jungkook ដែលបានចូលរួមការប្រគុំតន្ត្រីរបស់នាង!

Ariana Grande អរគុណដល់ BTS Jungkook ដែលបានចូលរួមការប្រគុំតន្ត្រីរបស់នាង!

339

BTS’ Jungkook បានចូលរួមការប្រគុំតន្ត្រីរបស់ Ariana Grande ហើយនាងក៏បានអរគុណដល់ Jungkook ដែលបានចូលរួមផងដែរ។

កាលពីថ្ងៃទី ៧​ ខែ ឧសភា Jungkook បានចែករំលែកនូវអនុស្សាវរីយ៍ ជាមួយនឹងបទពិសោធន៍ នៅក្នុងការប្រគុំតន្ត្រីរបស់ Ariana Grande ដោយបានសរសេររៀបរាប់នៅលើ Twitter ។ មិនយូរប៉ុន្មានបន្ទាប់ពី Tweet, Ariana Grande បានអរគុណ Jungkook នៅលើ Instagram របស់នាង។

នាងបានសរសេរថា “អស្ចារ្យ។ អរគុណ ច្រើនណាស់សម្រាប់ការមកទស្សនាសម្តែងរបស់ខ្ញុំ Jungkook វាមានន័យខ្លាំងណាស់។ ខ្ញុំស្រលាញ់អ្នក !

នាងក៏បានបង្ហោះរូបនៅលើ Instagram Story របស់នាងផងដែរដែលបង្ហាញថានាងបានធ្វើដាក់រូបថតនោះធ្វើជា lockscreen របស់នាង ៕