Home ពត៍មានថ្មីៗ កម្សាន្ត Ariana Grande and Pete Davidson បានដឹកដៃគ្នាដើរលើកម្រាលព្រំក្រហមជាមួយគ្នាលើកដំបូងនៅកម្មវិធី MTV VMAs

Ariana Grande and Pete Davidson បានដឹកដៃគ្នាដើរលើកម្រាលព្រំក្រហមជាមួយគ្នាលើកដំបូងនៅកម្មវិធី MTV VMAs

471

Ariana Grande និង Pete Davidson បានធ្វើអោយកក្រើកជាថ្មីម្តងទៀតនៅថ្ងៃច័ន្ទនៅពេលដែលពួកគេបានបង្ហាញខ្លួនលើកម្រាលព្រំក្រហមជាលើកដំបូងរបស់ពួកគេជាគូស្នេហ៍ក្នុងអំឡុងពេល MTV VMAs នៅ Radio City Music Hall ញូវយ៉ក។

ជាមួយ​នឹង​វត្តមាន​លើក​ដំបូង លក្ខណៈ​ជា​គូ​ស្នេហ៍​ តារា​ចម្រៀង​ស្រី​វ័យ ២៥ រូប​នេះ មិន​ខ្លាច​នឹង​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​របស់​នាង​ចំពោះ​គូ​ដណ្ដឹង​ទៅ​មហាជន​ជា​ច្រើន​នោះ​ទេ។ ចាប់​តាំង​ពី​ដើរ​ចូល​មក​លើ​កម្រាល​ព្រំ​ក្រហម​នៃ​កម្មវិធី ពួក​គេ​ទាំង​២​នាក់ កាន់​ដៃ​គ្នា​យ៉ាង​ជាប់​ជា​និច្ច។

បន្ទាប់ពីបានថតរូបជាមួយគ្នានៅលើកម្រាលព្រំក្រហមរួចពួកគេបានរត់កាន់ដៃគ្នាចេញទៅជាមួយគ្នាដែលមើលទៅពិតជាគួរអោយស្រលាញ់ណាស់ ក្រោយមកនៅក្នុងព្រឹត្តការណ៍នោះ Ariana បានចំណាយពេលម្នាក់ឯងនៅខាងមុខកាមេរ៉ា។

នាងត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ធំៗមួយចំនួនដូចជា៖ សិល្បៈករឆ្នើមប្រចាំឆ្នាំ វីដេអូចម្រៀងល្អបំផុតប្រចាំឆ្នាំ នឹងមានការប្រកួតមួយចំនួនទៀតដែលនាងបានចូលរួម៕