Home ពត៍មានថ្មីៗ កីឡា Bayern Munich ត្រៀមចងជើងកីឡាករចាស់វស្សាររបស់ខ្លួនពីររូបឲ្យនៅក្លឹបន្តទៀត

Bayern Munich ត្រៀមចងជើងកីឡាករចាស់វស្សាររបស់ខ្លួនពីររូបឲ្យនៅក្លឹបន្តទៀត

794

ខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich កីឡាករ Arjen Robben និង Frank Ribery នឹងទទួលបានការផ្តល់ជូននូវកិច្ចសន្យាថ្មីបន្ទាប់ពីការឈ្នះពានរង្វាន់ Bundesliga ចុងក្រោយរបស់ក្លឹបនាពេលថ្មីនេះ ។

ជាក់ស្តែងយោងតាមរបាយការណ៍ Bild បានឲ្យដឹងថានាយកប្រតិបតិ្តរបស់ក្លឹបលោក Karl-Heinz Rummenigge បាននិយាយថាកីឡាករជើងចាស់ទាំងពីររូបនេះមិនមានកិច្ចសន្យានៅកីឡដ្ឋាន Allianz Arena នៅចុងបញ្ចប់នៃរដូវកាលនេះនោះទេ ប៉ុន្តែយ៉ាងណាក៏ដោយនាយកប្រតិបត្តិលោក Karl-Heinz Rummenigge បាននិយាយអំពីផែនការរបស់ក្លឹប Bayern គឺដើម្បីធានាជូននូវការផ្តល់កុងត្រាថ្មីដល់ពួកគាត់សម្រាប់រដូវកាលខាងមុខនេះទៀត ។

គួរបញ្ជាក់ថាបន្ទាប់ពីការទទួលជ័យជម្នះ 4-1 លើក្រុម Augsburg កាលពីថ្ងៃសៅរ៍កន្លងទៅ Robben បានដើរតួរយ៉ាងសំខាន់នៅក្នុងការប្រកួតនេះដោយរកគ្រាប់បាល់ទី 3 ឱ្យក្រុមរបស់លោក Jupp Heynckes ជាពិសេស Ribery ក៏ធ្វើបានល្អផងដែរនៅក្នុងជំនួបនេះ ។

យ៉ាងណាមិញលោក Rummenigge បាននិយាយថា ” ដោយសារពួកគេនៅទីនេះយើងបានប្រារព្ធពិធីដ៏ជោគជ័យជាច្រើន ។ ពួកគេតែងតែនៅទីនោះហើយយើងដឹងពីរឿងនោះ ។ យើងបាននិយាយថាយើងកំពុងធ្វើវានៅពេលត្រឹមត្រូវវាត្រូវបានព្រមព្រៀងជាមួយទាំងពីរ ។ គន្លឹះសំខាន់គឺរបៀបដែលពួកគេលេង ។ ហើយពួកគេទាំងពីរនាក់សុទ្ធតែនៅជំម្រើសដំបូងជានិច្ច ” ៕

 

ប្រភព: Daily Mail