Home ពត៍មានថ្មីៗ កម្សាន្ត Bella Ranee បានចូលក្រាបបង្គំគាល់សម្តេច​ព្រះ​មហា​ក្សត្រិយ៍ នរោត្តម មុនិនាថសីហនុ

Bella Ranee បានចូលក្រាបបង្គំគាល់សម្តេច​ព្រះ​មហា​ក្សត្រិយ៍ នរោត្តម មុនិនាថសីហនុ

1998

នាវេលាព្រឹកថ្ងៃពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី​ ១​១ ខែ​ កក្កដា ឆ្នាំ២០១៨ សម្តេច​ព្រះ​មហា​ក្សត្រិយ៍ នរោត្តម មុនិនាថសីហនុ ព្រះ​វរ​រាជមាតា​ជាតិខ្មែរ​ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះ​អង្គ​សព្វ​ព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជទាន​ ឯកឧត្តម​ Panyarak​ Poolthup ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ដែលក្នុងនោះមានវត្តមានរបស់កញ្ញា Bella Ranee ផងដែរបានចូលក្រាបបង្គំគាល់ថ្វាយពរ សម្តេច​ព្រះ​មហា​ក្សត្រិយ៍​ ព្រះ​វរ​រាជ​មាតា​ជាតិខ្មែរ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់បំផុត នាព្រះរាជដំណាក់គន្ធបុប្ផា ព្រះ​បរម​រាជ​វាំង។