BlackPink ត្រូវបានបង្ហាញនៅលើក្របអាល់ប៊ុមខាងមុខរបស់តារាចម្រៀង Dua Lipa។
តារាចម្រៀងនិងអ្នកនិពន្ធបទចម្រៀងអង់គ្លេសបានបញ្ជាក់ពីព៌តមានផ្ទាល់ខ្លួនរបស់នាងនៅលើគណនី Twitter ផ្លូវការរបស់នាងជាមួយបទចម្រៀងមុនៗរបស់នាង ហើយដូចដែលអ្នកបានឃើញខាងក្រោមនេះ Black Pink មាននៅក្នុងបទ “Kiss and Make Up” ពីអាល់ប៊ុមថ្មីរបស់នាងឈ្មោះ Dua Lipa Complete Edition។ Dua Lipa បាននិយាយថា “ខ្ញុំរំភើបរីករាយណាស់ដែលបានចេញអាល់ប៊ុមពិសេសដ៏អស្ចារ្យរបស់ខ្ញុំនៅថ្ងៃទី 19 ខែតុលាជាមួយបទចម្រៀងថ្មី 3 បទ!!គិតថាវាគឺជាអំណោយតូចតាចមួយដើម្បីបញ្ចប់អាល់ប៊ុមនេះ! សូមអរគុណចំពោះសេចក្តីស្រឡាញ់និងការគាំទ្រទាំងអស់” ។
តើអ្នករំភើបរីករាយក្នុងការស្តាប់បទចំរៀងរបស់ Black Pink x Dua Lipa ទេ?