Home ពត៍មានថ្មីៗ កម្សាន្ត Blackpink បានចុះកុងត្រាជាមួយក្រុមហ៊ុនលំដាប់ពិភពលោកថ្មីមួយ…

Blackpink បានចុះកុងត្រាជាមួយក្រុមហ៊ុនលំដាប់ពិភពលោកថ្មីមួយ…

377

នៅថ្ងៃទី២៣ ខែតុលានេះ ផលិតកម្ម YG Entertainment បានធ្វើការប្រកាសដំណឹងដ៏គួរឲ្យអបអរមួយ ទៅកាន់បណ្តាញសារព័ត៌មានទាំងអស់ទូទាំងប្រទេសថា ក្រុមចម្រៀងនារីកំពុងមានប្រជាប្រិយភាព BLACKPINK បានចុះហត្ថលេខាចូលរួមជាផ្លូវការ ជាមួយនឹងក្រុមហ៊ុន Interscope Record ដែលជា Record label ក្រុមហ៊ុនផលិតបទចម្រៀងលំដាប់ជួរមុខរបស់អាមេរិក និងក្រោមការគ្រប់គ្រងរបស់ Universal Music Group(UMG)។

ក្នុងនោះផលិតកម្មYG បានលើកឡើងថា «ថ្មីៗនេះ BLACKPINK បានចុះហត្ថលេខាចូលរួមជាមួយ Interscope Record។ YG និង Interscope នឹងចាប់ដៃគ្នាដើម្បីអោយ BLACKPINK ក្លាយជាតារាចម្រៀង worldwide ល្បីល្បាញទូទាំងពិភពលោក»។

Interscope Records គឺជាទ្រនំ ឬអាចរាប់បានថាជាផ្ទះ របស់តារាចម្រៀងអាមេរិកល្បីៗជាច្រើនដូចជា Dr. Dre, Eminem, Kendrick Lamar, Maroon 5, Lady Gaga, Selena Gomez, The Black Eyed Peas, Snopp Dogg…និងតារាល្បីៗជាច្រើនផ្សេងទៀត។

នាយកប្រតិបត្តិនៃក្រុមហ៊ុន Interscope Record លោក John Janick ក៏បានចែករំលែកថា៖ «BLACKPINK គឺជា Global Superstar (តារាល្បីលំដាប់ពិភពលោក) ថ្មីបំផុត។ មិនតែប៉ុណ្ណោះ មិនថាតែតន្រ្តីទស្សនីយភាព ក៏ដូចជាសម្រស់របស់ពួកគេ គឺមានភាពទាក់ទាញ និងខុសប្លែកខ្លាំងពីអ្វីដែលពួកយើងធ្លាប់បានឃើញក្នុងវិស័យតន្រ្តីPOP។ ហើយខ្ញុំក៏មានក្តីរំភើបជាខ្លាំង ដែលបានសហការគ្នាជាមួយ YG, ព្រោះតែពួកយើងមានបំណងតែមួយដូចគ្នា នោះគឺការត្រួតត្រាBLACKPINK ទៅកាន់ពិភពលោកទាំងមូល»៕