Home ពត៍មានថ្មីៗ កម្សាន្ត Brooklyn Beckham ទៅទទួលទានអាហារថ្ងៃត្រង់នៅ LA ជាមួយមិត្តស្រីថ្មីនាង Abi Manzoni

Brooklyn Beckham ទៅទទួលទានអាហារថ្ងៃត្រង់នៅ LA ជាមួយមិត្តស្រីថ្មីនាង Abi Manzoni

1029

គាត់បានបែកបាក់ពីស្នេហារយៈពេលវែងជាមួយនាង Chloe Grace Moretz កាលពីខែមីនាបន្ទាប់ពីមានស្នេហាផ្អែមល្ហែម 4 ឆ្នាំ។

ហើយវាហាក់បីដូចជា Brooklyn Beckham បានរកឃើញស្នេហាម្តងទៀតជាមួយ Abi Manzoni ដែលគាត់បានទទួលទានអាហារថ្ងៃត្រង់នៅ LA កាលពីថ្ងៃចន្ទ។

គូស្នេហ៍ទាំងពីរនេះមើលទៅមានអារម្មណ៍ស្រស់ស្រាយនៅពេលដែលពួកគេបានចូលរួមជាមួយកូនប្រុសរបស់លោក Brooklyn និងកូនប្រុសរបស់លោក Gordon Ramsay សម្រាប់ការទទួលទានអាហារថ្ងៃត្រង់នៅក្រោមពន្លឺព្រះអាទិត្យ។

Brooklyn និង Abi ត្រូវបានគេឃើញជាលើកដំបូងកាលពីសប្តាហ៍មុននៅពេលដែលពួកគេត្រូវបានប្រទះឃើញបាននាំប្អូនប្រុសរបស់គាត់ឈ្មោះ Romeo អាយុ 15 ឆ្នាំទៅទិញការ៉េមញាំនៅ LA ។

ប្រភពមួយបានប្រាប់ថាគូស្នេហ៍ថ្មីនេះ “Brooklyn និង Abi បានបង្ហាញថាពួកគេជាគូស្នេហ៍ ពួកគេស្និតស្នាលគ្នាខ្លាំងប្រៀបបានដូចជាកាវស្អិតជាប់គ្នា ហើយស្រឡាញ់គ្នាយ៉ាងខ្លាំងនិងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក” ។

MailOnline បានទាក់ទងតំណាងរបស់ Brooklyn ដើម្បីសុំយោបល់បន្ថែម ប៉ុន្តែនៅតែមិនទាន់បានចម្លើយ៕

ប្រភពពី៖MailOnline