ជំហានដ៏សំខាន់មួយទៀតសម្រាប់ BTS: ពេលនេះពួកគេបានឈ្នះពានរង្វាន់ សិល្បករសង្គម (Favorite Social Artist award) ក្នុងកម្មវិធី American Music Awards 2018។
បេក្ខជនដែលបានឈរឈ្មោះសម្រាប់ពានរង្វាន់ Favorite Social Artist award មានដូចជា៖ BTS Ariana Grande, Shawn Mendes, Demi Lovato និង Cardi B ។
ទោះបីជា BTS មិនអាចចូលរួមក្នុងព្រឹត្តិការណ៍នេះដែលត្រូវបានប្រារព្ធធ្វើនៅឯមហោស្រព Microsoft នៅទីក្រុង Los Angeles នៅថ្ងៃទី 9 ខែតុលាពួកគេបានផ្ញើវីដេអូដែលបានអរគុណដល់ ARMY និងអ្នកគាំទ្រ។
បច្ចុប្បន្ននេះ BTS កំពុងរវល់បំពេញការងារតាមកាលវិភាគរបស់ពួកគេនៅក្នុងទីក្រុងឡុង។
កាលពីឆ្នាំមុន BTS គឺជាក្រុម K-Pop ដំបូងដែលសម្ដែងនៅ AMAs ។
ឆ្នាំនេះពួកគេបានក្លាយជាក្រុមចម្រៀង K-Pop ជាផ្លូវការដែលឈ្នះពានរង្វាន់ពីកម្មវិធី AMA!
អបអរសាទរ BTS!