Home ពត៍មានថ្មីៗ កម្សាន្ត BTS បានបង្ហាញពីអារម្មណ៍ពិតចំពោះការសហការគ្នាជាមួយ Nicki Minaj ជាលើកដំបូង

BTS បានបង្ហាញពីអារម្មណ៍ពិតចំពោះការសហការគ្នាជាមួយ Nicki Minaj ជាលើកដំបូង

543

BTS បានបង្ហាញបទចម្រៀងឌីជីថលពិសេសមួយនៅក្នុងអាល់ប៊ុមថ្មីរបស់ពួកគេដែលមានចំណងជើងថា “Love Yourself: Answer” ។ ផ្នែកមួយដ៏រំភើបបំផុតនោះគឺ វាមានលក្ខណៈពិសេសនៃការសហការគ្នារវាងតារាល្បីពិភពលោក Nicki Minaj!

ក្រុម BTS បានអង្គុយចុះសម្រាប់បទសម្ភាសន៍ជាមួយ Billboard ហើយពួកគេបានឆ្លើយសំណួរមួយដែល ARMY ទាំងអស់មានក្នុងចិត្តចង់សួរ : “តើអ្នកមានអារម្មណ៍យ៉ាងណាពេលដែលអ្នកបានដឹងថា Nicki Minaj នឹងក្លាយជាផ្នែកមួយនៃបទចម្រៀងនោះ?”

“អស្ចារ្យណាស់! Nicki! ”

– J-Hope ឆ្លើយ

RM បានហៅ Nicki Minaj ថា “គាត់ល្អបំផុត” ខណៈដែលគាត់បានបង្ហាញថាក្រុម BTS គឺជាអ្នកគាំទ្រការងាររបស់នាងផងដែរ។

“យើងគឺជាអ្នកគាំទ្ររបស់ Nicki Minaj ។ ពិតប្រាកដ​ណាស់! នាងគឺល្អបំផុតឥឡូវនេះ»។

– RM និយាយ

គាត់ថែមទាំងមិនអាចពិព៌ណនាពីបទពិសោធន៍នេះផងដែរថាជា “ក្តីសុបិន្ត”!

ក្តីសុបិន្តរបស់យើងពិតជាកំពុងកើតមានមែន “។

– RM បន្ថែម

J-hope ក៏បានបន្ថែមថា ពួកយើងស្រលាញ់ Nicki ៕

ខាងក្រោមនេះជាបទសំភាសន៍របស់ BTS ជាមួយនឹង Billbord៖