Home ពត៍មានថ្មីៗ កម្សាន្ត Chanyeol និង Sehun បានបង្ហាញរូបភាពដំបូងរបស់ពួកគេសម្រាប់បទ “We Young”

Chanyeol និង Sehun បានបង្ហាញរូបភាពដំបូងរបស់ពួកគេសម្រាប់បទ “We Young”

952

បទចម្រៀងនេះត្រូវបានគេរង់ចាំជាយូរមកហើយព្រោះអ្នកគាំទ្របានរង់ចាំវាតាំងពីពួកគេបានសម្តែងនៅក្នុងខែកក្កដានៅឯ The ElyXiOn [dot] នៅសេអ៊ូល។ Chanyeol និង Sehun បានធ្វើបទបង្ហាញដល់អ្នកគាំទ្រនៅលើឆាកសម្ដែងម្ដងរួចហើយ។

បទចំរៀងនេះគឺជាបទចម្រៀងហ៊ីបហបដែលមានព្យាណូ។ ពួកគេនឹងចេញបទចម្រៀងនេះជាផ្នែកមួយនៃគម្រោង “STATION X0” របស់ក្រុមហ៊ុន SM Entertainment ។

បទចម្រៀងនឹងចេញនៅម៉ោង 6 ល្ងាច KST នៅថ្ងៃទី 14 ខែកញ្ញា។