Home ពត៍មានថ្មីៗ កម្សាន្ត Charlie Puth ចែករំលែកពីភាពរំភើបដែលគាត់នឹងត្រូវសម្ដែងជាមួយ BTS នៅ 2018 MGA

Charlie Puth ចែករំលែកពីភាពរំភើបដែលគាត់នឹងត្រូវសម្ដែងជាមួយ BTS នៅ 2018 MGA

506

Charlie Puth បានចែករំលែកអំពីដំណាក់កាលសហការរបស់គាត់នាពេលខាងមុខជាមួយ BTS ។

កាលពីដើមសប្តាហ៍នេះត្រូវបានគេបញ្ជាក់ថា Charlie Puth និង BTS នឹងសម្តែងរួមគ្នានៅកម្មវិធី MBC Plus x Genie Music Awards ឆ្នាំ 2018 (2018 MGA) ។

នៅក្នុងវីដេអូដែលចេញផ្សាយដោយ ‘MBig News’ នៅថ្ងៃទី 2 ខែវិច្ឆិកា Charlie Puth បានសម្តែងការរំភើបចំពោះការសហការគ្នានាពេលខាងមុខជាមួយក្រុម K-pop ។ គាត់បាននិយាយថា “ខ្ញុំពិតជារំភើបខ្លាំងណាស់ក្នុងការសហការនិងសម្តែងជាមួយ BTS ដែលជាក្រុមតន្រ្តីដ៏ធំបំផុតនៅក្នុងពិភពលោកខ្ញុំដឹងថាពួកគេជាអ្នកគាំទ្រខ្ញុំហើយខ្ញុំក៏ជាអ្នកគាំទ្រធំបំផុតរបស់ពួកគេផងដែរ” ។

គាត់ក៏បានបន្ថែមទៀតថា “ខ្ញុំគិតថាយើងនឹងបង្ហាញខ្លួននៅលើឆាកពិតជាល្អហើយខ្ញុំពិតជារំភើបខ្លាំងណាស់” ។

‘2018 MGA’ ត្រូវបានគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី 6 ខែវិច្ឆិកានៅ Namdong Gymnasium ក្នុងទីក្រុង Incheon ៕