ប្រិយមិត្តថ្ងៃនេះជាថ្ងៃទី ៤ ហើយអ្នកនាង Chompoo មានវត្តមាននៅក្នុងកម្មវិធី L’Oreal Paris Cannes 2018 Beyond the Red Carpet ពីមួយថ្ងៃទៅមួយថ្ងៃ ការតុបតែងខ្លួនរបស់អ្នកនាង កាន់តែមានភាពស្រស់ស្អាតទៅៗ ចាប់ពីថ្ងៃទី ១ រហូតមកដល់ ថ្ងៃទី ៤ នេះ មើលទៅគ្មានទាស់ភ្នែកអីបន្តិចសោះគឺស្រស់ស្អាតគ្រប់ឈុតតែម្តង ។
ពិតមែនហើយកាលពីថ្ងៃទី ១ អ្នកនាងបានពាក់រ៉ូបឈុតពណ៌ក្រហមជាមួយគ្រឿងអលង្ការដែលមានតម្លៃរាប់លានបាត រីឯថ្ងៃទី ២ អ្នកនាងបានពាក់រ៉ូបឈុតពណ៌ខ្មៅដែលរំលេចទៅដោយ ត្បូងពេជ្រពណ៌បៃតងមានទំហំសរុប ៩៦.៣៥ ការ៉ាត ចំណែកថ្ងៃទី ៣ កាន់តែប្លែកទៅទៀតដោយអ្នកនាងពាក់ឈុតពណ៌ប្រាក់ជាមួយត្បូងពេជ្រពណ៌លឿងខ្លីមានទំហំសរុប ២០.៣៦ ការ៉ាត ។
ចុះថ្ងៃទី ៤ នេះអ្នកនាងគ្រោងឈុតពណ៌អ្វីហើយមានភាពស្រស់ស្អាតប៉ុនណា ? ពិតមែនហើយឈុតអ្នកនាង Chompoo នៅថ្ងៃទី ៤ រឹតតែស្រស់មែនទែន ៕ ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា ៖