CL និង Scooter Braun អ្នកទាំងពីរបានឆ្លើយតបទៅនឹងពាក្យចចាមអារាម។
វាបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រដែលសមាជិក CL 2NE1 មិនអាចក្លាយជាផ្នែកមួយនៃភ្នាក់ងារគ្រប់គ្រងរបស់ Scooter Braun SB Projects ។ ទីភ្នាក់ងាររបស់ក្រុមហ៊ុន Scooter Braun បានគ្រប់គ្រងតារាកំពូល ៗ ដូចជា Justin Bieber, Ariana Grande, Tori Kelly ជាដើម។
បញ្ហានេះបានលេចចេញមកបន្ទាប់ពីអ្នកគាំទ្របានបង្ហោះការសន្ទនាតាមអ៊ីនធឺណែតជាមួយ Scooter Braun។
CL បានឆ្លើយតបទៅនឹងពាក្យចចាមអារាមដែលមានសំនួរទាក់ទងនឹង Scooter Braun ។
CL បានបង្ហាញសារមួយលើគណនី Twitter ផ្ញើរទៅកាន់ Scooter ដោយសរសេរថា៖ “ឈប់សិន…យើងចែកផ្លូវគ្នា? @scooterbraun ហាហាហា ។
ពេលនោះ Scooter ក៏បានតបវិញ ព្រមទាំងមានសញ្ញាសើចពីមុខ និងសរសេរថា៖ “ហ្នឹងហើយ យើងរត់ចេញពីគ្នា ប៉ុន្តែសឹងមិនអាចចាំដល់ពេលយើងវិលមកធ្វើការរួមគ្នាជាថ្មីទេ”។
ទីភ្នាក់ងារគ្រប់គ្រងរបស់ក្រុមហ៊ុន Scooter Braun ទទួលបន្ទុកលើសកម្មភាពរបស់ CL នៅសហរដ្ឋអាមេរិកនៅពេលដែលនាងចុះហត្ថលេខានៅក្នុងឆ្នាំ 2014 ។ នាងបានចេញបទដូចជា “Doctor Pepper” “Hello Bitches” និង “Lifted” ក្នុងអំឡុងពេលនោះប៉ុន្តែបានបរាជ័យដោយគ្មានការចេញ អាល់ប៊ុមទោល។
ការជជែកតាមអនឡាញបាននាំឱ្យអ្នកគាំទ្រសន្មតថាមានកត្តាផ្សេងៗទៀតដែលកើតឡើងនៅពីក្រោយឆាក។ សម្រាប់ពេលនេះក្រុមអ្នកគាំទ្រនៅតែបន្តគាំទ្រ CL ខណៈដែលពួកគេរង់ចាំសម្រាប់ការបង្ហាញខ្លួនជាលើកដំបូងរបស់នាងដែលបានទន្ទឹងរង់ចាំនៅសហរដ្ឋអាមេរិក៕