Home ពត៍មានថ្មីៗ កីឡា Coutinho ពាក់អាវលេខ១៤នៅ Barca ដោយលេខ៧ទុកអោយខ្សែប្រយុទ្ធម្នាក់ទៀត

Coutinho ពាក់អាវលេខ១៤នៅ Barca ដោយលេខ៧ទុកអោយខ្សែប្រយុទ្ធម្នាក់ទៀត

1167

ខ្សែបម្រើចំនូលថ្មីរបស់ក្លឹប Barcelona កីឡាករ​ Philippe Coutinho នឹងពាក់អាវលេខ១៤ ដែលជាលេខរបស់ខ្សែការពារ Javier Mascheran។ បើយោងតាមកាសែត Fox Argentina បានអោយដឹងថា អាវលេខ៧មិនទាន់មាននរណាពាក់នោះទេ ចាប់តាំងពីការចាកចេញរបស់ខ្សែបម្រើ Arda Turan គឺទុកសំរាប់ខ្សែប្រយុទ្ធ Antoine Griezmann នៅរដូវក្ដៅក្រោយនេះ។

គួររំលឹកថាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានផ្ទេរមកកាន់ Barcelona ក្នុងតំលៃ ១៦០លានអឺរ៉ូ ដែលរូបគេបានក្លាយជាកីឡាករដែលមានតំលៃថ្លៃជាងគេទី២ប្រចាំប្រវត្តិសាស្រ្ដរបស់ក្លឹប ប៉ុន្ដែរូបគេពុំទាន់អាចចូលលេងបាននៅឡើយទេ ដោយសារបញ្ហារបួស ហើយគេរំពឹងថាគេអាចបង្ហាញខ្លួនលើកដំបូងនៅសប្ដាហ៍ក្រោយ។

ការត្រលប់ចូលរួមប្រកួតរបស់ Coutinho អាចធ្វើអោយ ខ្សែការពារ Mascheranoផ្ទេរទៅកាន់ក្លឹបចិន កាន់តែឆាប់រហ័ស ដោយកីឡាករទាំងពីរមិនអាចពាក់អាវដែលមានលេខជាន់គ្នានោះទេ។

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ Antoine Griezmann នឹងមិនទាន់ចាកចេញពីក្លឹប Atletico Madrid រហូតដល់ចប់រដូវកាលនេះ មុនពេលដែលក្លឹប Barcelona និង Manchester United ប្រជែងគ្នាចង់បានខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ។

កីឡាករវ័យ២៦ឆ្នាំ មានតំលៃទិញផ្ដាច់កុងត្រា ២០០លានអឺរ៉ូ ហើយអាចនឹងធ្លាក់នៅសល់ត្រឹមតែ ១០០លានអឺរ៉ូនៅដំនាច់រដូវកាលនេះ៕

ប្រភព៖ AS