Home ពត៍មានថ្មីៗ កីឡា Cristiano Ronaldo រកបានមួយគ្រាប់ធ្វើអោយ ព័រទុយហ្គាល់​ ឈ្នះម៉ារ៉ុក​ ១-០​

Cristiano Ronaldo រកបានមួយគ្រាប់ធ្វើអោយ ព័រទុយហ្គាល់​ ឈ្នះម៉ារ៉ុក​ ១-០​

501

អតីតក្រុមជើងឯកអឺរ៉ុប​ ព័រទុយហ្គាល់​ បានយកឈ្នះក្រុមមកពីទ្វីបអាហ្រ្វិក​ ម៉ារ៉ុក​ ១-០​ ឡើងឈរកំពូលតារាងនៃពូល​ B នៅ​ World Cup 2018 ។

 

 

 

នេះជាការសឹកម៉ារ៉ុកបានសម្រេចវិញ​ ក្រោយពេលព័រទុយហ្គាល់ចាញ់ម៉ារ៉ុក​ ៣-១​ កាលពី​ World Cup 1986 នៅប្រទេសមិចស៊ិក​ ហើយម៉ារ៉ុកបានក្លាយជាក្រុមទី២​ បន្ទាប់ពីអេហ្ស៊ីប​ ដែលជ្រុះចេញពី​ World Cup 2018 មុនគេ​ ក្រោយចាញ់២ប្រកួតដូចគ្នា។

កីឡាករខ្សែប្រយុទ្ធ​ Cristiano Ronaldo ជាអ្នកតែតគ្រាប់ជ័យជម្នះឲ្យព័រទុយហ្គាល់តាំងពីនាទីទី៤​ ក្រោយទទួលបានបាល់ពីមិត្តរួមក្រុម​ Joao Moutinho។

គ្រាប់ពីការតែតនេះជាគ្រាប់ទី៤​ របស់កីឡាករវ័យ​ ៣៣ឆ្នាំ​ Ronaldo ដែលកំពុងលេងឲ្យក្លឹប​ Real Madrid ក្នុង២ប្រកួតនៅ​ World Cup 2018 លើកទី២១នេះ​ ក្រោយធ្វើបានហែតទ្រីក​ ពេលព័រទុយហ្គាល់លេងបានស្មើ​ ៣-៣​ កាលជួបអេស្ប៉ាញនៅថ្ងៃបើកឆាកក្នុងពូល​ B៕

ប្រភពពី៖Freshnews