Home ពត៍មានថ្មីៗ កម្សាន្ត Cube Entertainment បញ្ជាក់ថា HyunA នឹងត្រលប់មកវិញក្រោយពីបញ្ចប់ការផ្សព្វផ្សាយពី Triple H

Cube Entertainment បញ្ជាក់ថា HyunA នឹងត្រលប់មកវិញក្រោយពីបញ្ចប់ការផ្សព្វផ្សាយពី Triple H

753

នៅថ្ងៃទី 11 ខែកក្កដាអ្នកតំណាងពីផលិតកម្ម Cube Entertainment បានបញ្ជាក់ថា HyunA នឹងធ្វើការវិលត្រលប់របស់នាងមកវិញបន្ទាប់ពីញ្ចប់ការផ្សព្វផ្សាយរបស់ Triple H!

អ្នកតំណាងបានលាក់ព័ត៌មានជាក់លាក់អំពីការត្រលប់មកវិញរបស់ HyunA ដោយគ្រាន់តែបញ្ជាក់ថាបច្ចុប្បន្ននាងកំពុងរៀបចំសម្រាប់ការចេញផ្សាយបទចម្រៀងទោលរបស់នាងនិងកែសម្រួលកាលវិភាគចេញផ្សាយរបស់នាង។ ថ្មីៗនេះ HyunA គ្រោងនឹងត្រលប់មកវិញជាមួយ Triple H នាថ្ងៃទី 18 ខែកក្កដាខាងមុខនេះ។ អ្នកធ្វើការនៅ Cube Entertainmentរំពឹងថាអាល់ប៊ុមទោលរបស់ HyunA នឹងចេញនៅខែសីហា៕