Home ពត៍មានថ្មីៗ កម្សាន្ត DJដ៏ល្បីរបស់កូរ៉េ DJ Soda នឹងមកបង្ហាញខ្លួននៅកម្ពុជាក្នុងឱកាសថ្ងៃបុណ្យ អុំទូក អកអំបុក និងសំពះព្រះខែខាងមុខនេះ

DJដ៏ល្បីរបស់កូរ៉េ DJ Soda នឹងមកបង្ហាញខ្លួននៅកម្ពុជាក្នុងឱកាសថ្ងៃបុណ្យ អុំទូក អកអំបុក និងសំពះព្រះខែខាងមុខនេះ

1600

ប្រាកដណាស់ពិតជារំភើបសម្រាប់អ្នកគាំទ្រដែលស្រលាញ់កម្មវិធីចាក់ភ្លេងបែប EDM នាពិធីបុណ្យ អ៊ុំទូក អកអំបុកនិងសំពះព្រះខែ ខាងមុខនេះ និងមានកម្មវិធី 360 EDM Festival បីថ្ងៃជាប់គ្នានៅទីក្រុងកោះពេជ្រ ។

សម្រាប់កម្មវិធិដ៍ធំអស្ចារ្យនាពេលខាងមុខនេះអ្នកអាចចូលរួមកំសាន្តជាមួយការចាក់ភ្លេង DJ រាំកំសាន្តចំនួនបីថ្ងៃជាប់គ្នាគឺនៅថ្ងៃទី 21 ដល់ថ្ងៃទី 23 ខែវិច្ឆិកា ក្នុងពិធីបុណ្យ អុំទូក អកអំបុក និងសំពះព្រះខែ ខាងមុខនេះ។

ជាមួយនិងកម្មវិធីនេះផងដែរក៏មានការចូលរួមពីសំណាក់ DJ ល្បីៗជាច្រើនដូចជា DJដ៏ល្បីរបស់កូរ៉េ DJ Soda ដែលមិនត្រឹមតែមានសម្រស់ស្រស់ស្អាតរួមទាំងទេពកោសល្យនៃការចាក់តន្ត្រីEDMរបស់នាង និង DJ Vocka (កម្ពុជា) ជួបជាមួយកំលោះសង្ហារកម្ពុជាយើងក្រុម OneTop រួមទាំងសិល្បៈករល្បីៗប្រចាំអាស៊ីមួយចំនួនទៀត ក្នុងការប្រគុំតន្ត្រី 360 EDM Festival ដើម្បីបម្រើអារម្មណ៍បងប្អូនទស្សនិកជនកំសាន្ត អ្វីដែលកាន់តែពិសេសនោះគឺអ្នកទាំងអស់គ្នាអាចចូលរួម 360 Festival នៅទីក្រុងកោះពេជ្រ ក្នុងកំឡុងពេលពិធីបុណ្យ អុំទូក អកអំបុក និងសំពះព្រះខែ ខាងមុខនេះបានដោយសេរី។

ដូចនេះដើម្បីកុំអោយឱកាសដ៏កម្រមួយនេះរំលងផុតនោះសូមចូលរួមទាំងអស់គ្នានៅកម្មវិធី JINRO 360 EDM Festival ជាមួយកំពូល DJ ដ៏ល្បីរបស់កូរ៉េ DJ Soda នៅថ្ងៃទី 21 ដល់ថ្ងៃទី 23 ខែវិច្ឆិកា ក្នុងពិធីបុណ្យ អុំទូក អកអំបុក និងសំពះព្រះខែ៕

ខាងក្រោមនេះជាកិច្ចសម្ភាសន៍ជាមួយ DJ Soda៖

DJ Soda Interview Video

[JINRO 360 EDM Festival]​វីដេអូបទសម្ភាសន៍ DJ Soda សម្រាប់ការប្រគុំតន្ត្រី JINRO 360គាត់រំភើបនិងសប្បាយរីករាយជាខ្លាំងដែលនឹងបានជួបជាមួយអ្នកទាំងគ្នា ​ជួបគ្នានៅឆាកប្រគុំតន្រ្តីរបស់ JINRO នៅទីក្រុងកោះពេជ្រណា។​សំរាប់ព័ត៌មានបន្ថែមសូមចូលមើលក្នុង page របស់ពួកយើង​អរគុណច្រើន!#JINRO #JINRO360

Posted by Jinro Soju Cambodia on Monday, 19 November 2018