Home ពត៍មានថ្មីៗ កម្សាន្ត DJ Avicii បាន​ទទួល​មរណភាព​ដោយសារតែ….

DJ Avicii បាន​ទទួល​មរណភាព​ដោយសារតែ….

1652

តារា​ចម្រៀង និង​ជា DJ Avicii បាន​ទទួល​មរណភាព​កាល​ពី​ម្សិលមិញ​នេះ​នៅ​ក្នុង​វ័យ ២៨​ឆ្នាំ។

បើ​តាម​អ្នក​តំណាង​ម្នាក់​របស់​តារា​ចម្រៀង​រូប​នេះ​ បាន​ប្រាប់​វិប​សាយ E!News កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​ថា៖ “វា​ពិត​ជា​ខ្លោច​ផ្សា​ និង​ក្រៀមក្រំ​ខ្លាំង​ណាស់​ នៅ​ពេល​ពួក​យើង​ប្រកាស​ពី​ការ​បាត់បង់​នៃ​តារា​ចម្រៀង Tim Bergling ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា Avicii នោះ”។

 

 

អ្នក​តំណាង​ដដែល​បន្ត​ថា “សាកសព​របស់​ Avicii ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​តំបន់ Muscat នៃ​រដ្ឋធានី Oman កាល​ពី​​រសៀល​ថ្ងៃ​សុក្រ​ ទី​២០ ម្សិលមិញ​នេះ។ ក្រុម​គ្រួសារ​របស់​លោក​កំពុង​មាន​ទុក្ខ​ក្រៀមក្រំ​ជា​ខ្លាំង ហើយ​ពួក​យើង​សូម​សំណូមពរ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ គោរព​ភាព​ជា​ឯកជន​របស់​ពួក​គេ​ក្នុង​ពេលវេលា​ដែល​មិន​អាច​ទទួល​យក​បាន​នេះ”។

ក្រោយ​ការ​ស្លាប់​របស់​តារា​ចម្រៀង​រូប​នេះ​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​នោះ សិល្បករ​ជា​ច្រើន​បាន​បង្ហាញ​​ភាព​តក់​ស្លុត រួម​ទាំង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​នឹង​ដំណឹង​អកុសល​មួយ​នេះ។

 

គួរ​រម្លឹក​ដែរ​ថា មុន​ពេល​តារា​ចម្រៀង​ខាង​លើ ទទួល​មរណភាព កាល​ពី​ឆ្នាំ​២០១៤ លោក​បាន​ជួប​ប្រទះ​នូវ​ជម្ងឺ​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឲ្យ​លោក​ត្រូវ​វះ​កាត់​ខ្នែង​ពោះវៀន និង​ក្រពះ​នោម​លោក​ចោល ហើយ​ក្នុង​ឆ្នាំ​២០១៦ តារា​ចម្រៀង​រូប​នេះ​បាន​ប្រកាស​ថា​ លោក​ត្រូវ​ផ្អាក​ការ​ប្រគំ​តន្ត្រី​របស់​លោក​ដោយ​សារ​តែ​បញ្ហា​សុខភាព​នេះ៕