ក្រោយពីធ្វើតេស្ដអស់រយៈពេល២ខែកន្លងមក ពេលនេះក្រុមហ៊ុន Facebook បានបិទមុខងារ Explore Feed វិញហើយ ក្រោយពីរងការស្ដីបន្ទោសច្រើនពេក។
កាលពី ២ខែមុន Facebook បានបំបែក News Feed ជា២ ដើម្បីដាក់មុខងារ Explore Feed ១ទៀត ក្នុងន័យឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួល។ យ៉ាងណាមិញ ការធ្វើតេស្ដដាក់នេះមានតែ៦ប្រទេសប៉ុណ្ណោះ ក្នុងនោះកម្ពុជាក៏ស្ថិតក្នុងប្រទេសដែលត្រូវធ្វើតេស្ដដែរ។ ការដាក់នោះ បានធ្វើឱ្យអ្នកកាន់ Page នៅកម្ពុជាជាច្រើន មានក្ដីកង្វល់ព្រោះមិនសូវមានអ្នកមើលឡើយ។
ផ្ទុយទៅវិញ ថ្ងៃនេះ Facebook បានបង្ហោះដំណឹងរីករាយមួយ ពោលគឺ Explore Feed ត្រូវបានដកវិញហើយ ហើយវានឹងទៅជា News Feed ដូចធម្មតាវិញក្នុងពេលឆាប់ៗនេះ៕
ប្រភពពីៈAngkorpost