Home ពត៍មានថ្មីៗ កីឡា Gerrard ជឿថា Salah នឹងក្លាយជាកីឡាករល្អបំផុតលើលោក

Gerrard ជឿថា Salah នឹងក្លាយជាកីឡាករល្អបំផុតលើលោក

698

ក្រោយស៊ុតបញ្ចូលទី២គ្រាប់ទល់នឹងក្រុម Roma ក្នុងជ័យជម្នះ ៥-២ កីឡាករ Mohamed Salah ត្រូវបានលោក Steven Gerrard សសើរមិនដាច់ពីមាត់ ដោយសារតែសមត្ថភាពដ៏អស្ចារ្យរបស់រូបគេ។

អតីតខ្សែបម្រើរបស់ក្រុម Liverpool រូបនេះបាននិយាយប្រាប់អ្នកសារព័ត៌មានក្រោយពីការប្រកួតថា កីឡាករសញ្ជាតិអេហ្ស៊ីបរូបនោះ គឺជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតនៅលើលោកក្នុងរដូវកាលនេះ។

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស បានបន្តថា លោកគិតថាវាមិនទាន់សមហេតុផលទេដែរយកកីឡាករ Salah ទៅប្រៀបធៀបជាមួយនឹងកីឡាករដូចជា Lionel Messi និង Cristiano Ronaldo ដោយសារតែពួកគេបានបង្ហាញទម្រង់លេងបែបនេះស្ទើរតែរៀងរាល់ប្រកួតទៅហើយ។

ទោះបីជាយ៉ាងណា អតីតកីឡាកររបស់ក្រុម LA Galaxy រូបនេះបាននិយាយយ៉ាងមុតមាំថា បើ Salah នៅតែបង្ហាញទម្រង់លេងដូចយប់មិញជាបន្ដ លោកជឿជាក់ថា រូបគេនឹងក្លាយទៅជាកីឡាករល្អបំផុតនៅលើលោកនេះ។

គួរឲ្យដឹងថា លោក Steven Gerrard ក៏ធ្លាប់បានជួយឲ្យក្រុម Liverpool លើកពាន Champions League បានមួយលើកផងដែរ ដោយកាលនោះក្រុមហង្សក្រហមបានបំបាក់ក្រុម AC Milan ក្នុងវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League កាលពីឆ្នាំ២០០៥៕