Home ពត៍មានថ្មីៗ កម្សាន្ត HyunA និង E’Dawn កាន់តែបង្ហាញភាពផ្អែមល្ហែមតាមរយៈការបង្ហោះរូបភាពស្និតស្នាលគ្នាលើបណ្តាញសង្គម

HyunA និង E’Dawn កាន់តែបង្ហាញភាពផ្អែមល្ហែមតាមរយៈការបង្ហោះរូបភាពស្និតស្នាលគ្នាលើបណ្តាញសង្គម

613

HyunA និង E’Dawn បានចែករំលែករូបថតខ្លះៗនៅលើគណនេយ្យផ្ទាល់ខ្លួនដែលបង្ហាញពីភាពស្និតស្នាលកាន់តែខ្លាំងបង្ហាញដល់អ្នកគាំទ្រនិងមហាជន។

នៅថ្ងៃទី 3 ខែធ្នូ HyunA បានបង្ហោះរូបថតជាច្រើនរបស់នាងនិងមិត្តប្រុសរបស់នាងតាមរយៈ Instagram ។ រូបថតបានបង្ហាញរូបភាព HyunA និង E’Dawn បានអោបក្រសោបគ្នាយ៉ាងស្និតស្នាល ជាមួយទឹកមុខបែបស៊ិចស៊ី នឹងគួរអោយស្រលាញ់ នៅលើកៅអីតែមួយ ។

ត្រឡប់ទៅកាលពីខែសីហាវិញ HyunA និង E’Dawn បានបង្ហាញថាពួកគេមានស្នេហាជាមួយគ្នាបានរយៈពេល 2 ឆ្នាំ។ ពួកគេបានចាកចេញពី Cube Entertainment អស់រយៈពេលជាច្រើនខែបន្ទាប់ពីព័ត៌មានពួកគេមានស្នេហា។ បច្ចុប្បន្នពួកគេទាំងពីរគឺមិនស្ថិតក្រោមភ្នាក់ងារណាទាំងអស់គឺជាតារាឯករាជ្យ។

ចង់ដឹងថាពួកគេផ្អែមល្ហែមកម្រឹតណាទស្សនារូបភាពខាងក្រោម៖