Home ពត៍មានថ្មីៗ បច្ចេកវិទ្យា iMac មាន​អាយុ​ប៉ុន្មានឆ្នាំហើយ គិត​មក​ទល់ពេលនេះ?

iMac មាន​អាយុ​ប៉ុន្មានឆ្នាំហើយ គិត​មក​ទល់ពេលនេះ?

550

ថ្ងៃ​ទី ៦ ខែ​ឧសភា ឆ្នាំ ១៩៩៨ លោក​ Steve Jobs ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple បាន​បង្ហាញ​ពិភព​លោក​កុំព្យូទ័រ​ប្រភេទ​ថ្មី All-in-One (រួម​បញ្ចូល​ទាំង​អេក្រង់ និង​ម៉ាស៊ីន) គឺ iMac។ គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ iMac មាន​អាយុ ២០​ឆ្នាំ​ ហើយ ដែល​កុំព្យូទ័រ​លំដាប់​កំពូល​សម្រាប់​អ្នក​រចនា​ម៉ូត និង​ការ​កាត់​ត​នេះ ឈរ​ជើង​បាន​យ៉ាង​រឹង​មាំ​ក្នុង​ទីផ្សារ Desktop ប្រភេទ All-in-One។

លោក Tim Cook ដែល​ជា CEO របស់ Apple ក៏​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Twitter ដើម្បី​ជា​ការ​រំលឹក​ដល់​ការ​ចាប់​កំណើត​នៃ iMac នេះ​ ជាមួយ​វីដេអូ​ដែល​មាន​លោក Steve Jobs ជា​អ្នក​បើក​បង្ហាញ​ iMac ផ្ទាល់​ជា​លើក​ដំបូង​។ ក្នុង Tweet នោះ​ លោក Tim Cook បាន​សរ​សេរ​ថា៖ “កាល​ពី​ ២០​ឆ្នាំ​មុន Steve បាន​បង្ហាញ iMac ទៅ​កាន់​ពិភព​លោក។ វា​ជា​ដំណើរ​ការ​មួយ​ថ្មី​សម្រាប់ Apple ដែល​ធ្វើ​ឲ្យ​មនុស្ស​រាល់​គ្នា​ផ្លាស់​ប្ដូរ​ការ​គិត​ចំពោះ​កុំព្យូទ័រ” ។

iMac ម៉ូដែល​ដំបូង​នា​ឆ្នាំ ១៩៩៨ ផលិតចេញ​ពី​ការ​សហការ​គ្នា​រវាង​លោក Steve Jobs ជា​ CEO និង​លោក John Ive ជា​មេ​ផ្នែក​រចនា​លើ​ផលិត​ផល​របស់ Apple។

iMac ឆ្នាំ ១៩៩៨ ប្រើប្រាស់ CPU ប្រភេទ PowerPC ២៣៣ MHz មាន​ Hard Disk ទំហំ ៤ GB ដោយ​មាន​ភ្ជាប់​ជាមួយ CD-ROM និង​អេក្រង់​ប្រភេទ CRT នៅ​ក្នុង​តួខ្លួន​ដែល​ចាំង​ពន្លឺ​ចូល​អាច​មើល​ឃើញ​គ្រឿង​ក្នុង​បាន​យ៉ាង​ងាយ។ កាល​នោះ​វា​មាន​តម្លៃ ១ ២៩៩ ដុល្លារ​ហើយ​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ ខែ​សី​ហា ឆ្នាំ​ ១៩៩៨ ពោល​គឺ ៣ ខែ​បន្ទាប់​ពី​ថ្ងៃ​បង្ហាញ​ខ្លួន៕

ប្រភពពី៖Saby