ក្រោយចចាមអារ៉ាមថា Apple នឹងដាក់បង្ហាញ iPhone បីម៉ូឌែលក្នុងឆ្នាំ ២០១៨ នេះ ស្រាប់តែជើងខ្លាំងលោក Martin Hajek សម្រេចចេញផ្សាយនូវ Concept ដែលចម្លងតាមព័ត៌មានល្ហិចល្ហៀងកន្លងមក។
ម៉ូឌែលទី ១ គឺ iPhone X Plus ដែលជឿថានឹងមកជាមួយកាមេរ៉ា ៣ គ្រាប់នៅផ្នែកខាងក្រោយ ដូចម៉ូឌែល Huawei P20 Pro សម្របនឹងអេក្រង់ធំប្រភេទ OLED ទំហំ ៦,៥ អ៊ីញ។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីសមត្ថភាពកាមេរ៉ាជាប្រភេទលែន Zoom ឬការថតបែបណានៅឡើយ។
ខណៈពីរម៉ូឌែលផ្សេងទៀត មួយទំនងជា iPhone SE 2 តួក្រោយស្រោបដោយកញ្ចក់ គាំទ្រមុខងារសាកថ្មឥតខ្សែ (Wireless Charge) និងមួយម៉ូឌែលទៀតតម្លៃធូរថ្លៃជាង iPhone X បំពាក់អេក្រង់ LCD ទំហំ ៦,១ អ៊ីញ។