Home ពត៍មានថ្មីៗ បច្ចេកវិទ្យា iPhone 7 Plus តម្លៃ​ធូរថ្លៃបំផុតត្រឹមតែ៥០ដុល្លារ!

iPhone 7 Plus តម្លៃ​ធូរថ្លៃបំផុតត្រឹមតែ៥០ដុល្លារ!

1809

ក្រុម​ការងារ EverythingApplePro ទើប​តែ​ទទួល​បាន​ទំនិញ​ថ្មី iPhone (Clone) ម៉ូឌែល Soyes 7S មក​ពី​ប្រទេស​ចិន ប៉ុន្តែ​លើក​នេះ​រាង​ប្លែក​បន្តិច ដោយ​ការ​រចនា​ជា​គំរូ iPhone មាន​ទំហំ​តូច​បំផុត​ក្នុង​ពិភពលោក។ កែច្នៃ​តាម​តួ​ខ្លួន​ iPhone 7 Plus ដោយ​អម​ប៊ូតុង Home ដ៏​តូច​មួយ​នៅ​ផ្នែក​ខាង​ក្រោម និង​មាន​អង់តែន​រាង​អក្សរ U នៅ​សំបក​ក្រោយ ខណៈ​កាមេរ៉ា​មើល​ទៅ​ដូច​ភ្លោះ តែ​បញ្ឆោត​ប្រើ​ត្រឹម​មួយ​គ្រាប់​ប៉ុណ្ណោះ។

តាម​ការ​សង្កេត​មើល​បើ​និយាយ​ពី​ទំហំ​ខ្លួន​ធៀប​នឹង iPhone 8 Plus តូច​ជាង​ដល់​ទៅ ៤ ដង​ឯ​ណោះ។ រត់​លើ​ប្រព័ន្ធ Android 5.1 ប្រើ UI បែប IOS និង​មាន​ប្រើ​ឈីប MediaTek MT6580 ល្បឿន ១.៣GHz ដោយ​ទំហំ RAM 1GB ផ្សំ ROM 8GB ហើយ​អេក្រង់​ទំហំ ២.៥៤ អ៊ីញ កម្រិត ២៤០x៤៣២ ភីកសែល។​

​មិន​បញ្ជាក់​ទំហំ​កាមេរ៉ា​ក្រោយ ស្រប​ពេល​ខាង​មុខ ០.៣ មេហ្គាភិចសែល គាំទ្រ​ប្រព័ន្ធ Wi-Fi និង GPS ផ្ទុក​ថាមពល​ថ្ម 600mAh អាច Standby រយៈពេល ១-២ ​ថ្ងៃ។ តាម​ការ​លេចលឺ​បច្ចុប្បន្ន​មាន​លក់​លើ​គេហទំព័រ eBay និង​មាន​ប្រភព​ក្នុង​ប្រទេស​ចិន ជាមួយ​តម្លៃ​ ៣៥៨ យន់ ឬ ៥៣ ដុល្លារ​ ក្នុង​មួយ​គ្រឿង។

មានវីដេអូៈ

ប្រភពពីៈSaby