Home ពត៍មានថ្មីៗ កីឡា Isco រកបានបីគ្រាប់ជួយអេស្ប៉ាញលត់អាហ្សង់ទីនយ៉ាងចាស់ដៃ ខណៈប្រេស៊ីលសងសឹកអាល្លឺម៉ង់បានសំរេច

Isco រកបានបីគ្រាប់ជួយអេស្ប៉ាញលត់អាហ្សង់ទីនយ៉ាងចាស់ដៃ ខណៈប្រេស៊ីលសងសឹកអាល្លឺម៉ង់បានសំរេច

1661

ខ្សែបម្រើរបស់ក្រុម Real Madrid និង ជម្រើសជាតិអេស្ប៉ាញ Isco រកបានបិគ្រាប់ជួយអោយក្រុមអេស្ប៉ាញយកឈ្នះក្រុមអាហ្សង់ទីន ៦-១ ក្នុងជំនួបមិត្តភាពកាលពីថ្ងៃពុធនៅទីក្រុងម៉ាឌ្រីត។

នៅក្នុងតង់ទី១ ខ្សែប្រយុទ្ធ Diego Costa និង Isco រកបានមួយ មុនពេលដែលខ្សែការពារ Nicolas Otamendi របស់អាហ្សង់ទីន តែតមួយក្បាលបានមួយគ្រាប់វិញ ប៉ុន្ដែនៅក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះអេស្ប៉ាញ រកបាន ៤គ្រាប់បន្ថែមទៀត ដោយក្នុងនោះ ខ្សែបម្រើ Isco រកបាន hat-trick របស់ខ្លួនផងដែរ។

បច្ចុប្បន្នក្រុមអេស្ប៉ាញលេង១៨ប្រកួតមិនដែលចាញ់ក្រោមការដឹកនាំរបស់គ្រូបង្វឹក Julen Lopetegui ចាប់តាំងពីបរាជ័យក្នុងការប្រកួត Euro កាលពីឆ្នាំ ២០១៦មក។

ក្រុមអេស្ប៉ាញនៅមានការប្រកួតមិត្តភាពពីរប្រកួតទៀត ទល់នឹងក្រុមស្វីស និង ទុយនេស៊ី មុនពេលពួកគេប្រកួតទល់នឹងក្រុមជើងឯកអឺរ៉ុបក្នុងព្រឹត្តិការណ៍ World Cup នៅថ្ងៃទី១៥ខែមិថុនា។

ដោយឡែក ក្រោយបរាជ័យក្នុងជំនួប World Cup ឆ្នាំ ២០១៤ ទល់នឹងក្រុមអាល្លឺម៉ង់ក្នុងលទ្ធផល ៧-១ ពេលនេះក្រុមសាំបាប្រេស៊ីលបានសងសឹកដោយយកឈ្នះ ក្រុមជើងឯក World Cup ២០១៤ ក្នុងលទ្ធផល ១-០។

មួយគ្រាប់របស់ក្រុមប្រស៊ីលនោះរកបានដោយខ្សែប្រយុទ្ធរបស់ក្រុម Manchester City កីឡាករ Gabriel Jesus ដែលធ្វើអោយក្រុមដែលដឹកនាំដោយគ្រូបង្វឹក Joachim Low បរាជ័យលើកដំបូងសំរាប់២៣ប្រកួតចុងក្រោយ។

បើងាកមកមើលការប្រកួតរវាងក្រុមអង់គ្លេស និង អ៊ីតាលីវិញ ឃើញថាការប្រកួតត្រូវបញ្ចប់ក្នុងលទ្ធផល ១-១ នៅកីឡដ្ឋាន Wembley។ ខ្សែប្រយុទ្ធ Jamie Vardy រកបានមួយគ្រាប់នៅនាទីទី ២៦ ប៉ុន្ដែតាមស្មើដោយបាល់ពិន័យ១១ម៉ែត្រ ក្រោយអាជ្ញាកណ្ដាលពិនិត្យវីដេអូជំនួយអាជ្ញាកណ្ដាល(VAR) បីនាទីមុនការប្រកួតបញ្ចប់។

ចំនែកក្រុមម្ចាស់ផ្ទះ World Cup ឆ្នាំ ២០១៨ វិញ ត្រូវបរាជ័យក្នុងទឹកដីខ្លួនឯងក្រោមថ្វីជើងរបស់ ក្រុមមាន់គកបារាំង ក្នុងលទ្ធផល ១-៣ ក្នុងនោះ ខ្សែបម្រើ Paul Pogba ស៊ុតបាល់ ហ្វ្រីឃីកពីចំងាយ បានមួយគ្រាប់ និងពីរគ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ Kylian Mbappe ប៉ុន្ដែក្រុមម្ចាស់ផ្ទះ រកបានមួយគ្រាប់លួងចិត្តដែលរកបានដោយ កីឡាករ Fedor Smolov។

គួររំលឹកថា វាជាប្រកួតដំបូងដែល ខ្សែបម្រើរបស់ក្លឹប Manchester United Pogba អាចរកគ្រាប់បាល់ និងបញ្ជូនអោយមិត្តរួមក្រុមសំំរាប់ក្រុមជម្រើសជាតិបារាំង៕