Home ពត៍មានថ្មីៗ កម្សាន្ត Jennie របស់ក្រុម Black Pink ធានាជាមួយអ្នកគាំទ្រដោយនិយាយថាសមាជិកទាំងអស់នឹងថែរក្សា Lisa

Jennie របស់ក្រុម Black Pink ធានាជាមួយអ្នកគាំទ្រដោយនិយាយថាសមាជិកទាំងអស់នឹងថែរក្សា Lisa

513

Jennie បានបង្ហាញការគាំទ្រដល់ Lisa ។

កាលពីពេលថ្មីៗនេះក្រុមអ្នកគាំទ្របានចែករំលែកសារជាសារធារណៈជាមួយនឹង Hashtag #RespectLisa បន្ទាប់ពីតារាកូរ៉េជនជាតិថៃរូបនេះត្រូវបានគេរិះគន់ជាមួយនឹងមតិយោបល់ប្រកាន់ពូជសាសន៍អំពីរូបរាងរបស់នាងបន្ទាប់ពីកម្មវិធី ប្រគល់ពានរង្វាន់ Golden Disk Awards លើកទី៣៣។

ក្នុងអំឡុងពេលនៃការប្រគុំតន្រ្តីរបស់ Black Pink នៅក្នុងប្រទេសថៃ Jennie បានលើកឡើងដោយប្រយោលនូវបញ្ហានេះហើយបាននិយាយថា “អ្នកទាំងអស់គ្នាគួរមានមោទនភាពចំពោះ Lisa របស់យើងដោយសារតែនាងមានភាពវិជ្ជមាននិងរឹងមាំ” ហើយនាងបន្ថែមថា “ខ្ញុំចង់និយាយរឿងនេះនៅក្នុងស្រុកកំណើតរបស់លីសា”

Lisa បានឱបជាមួយជេននីនៅលើឆាកដ៏កក់ក្តៅធ្វើឱ្យមនុស្សគ្រប់គ្នារំភើបជំនួសលីសាផងដែរ។ Jennie ក៏បានធានាដល់អ្នកគាំទ្រផងដែរដោយនិយាយថា “យើងនឹងថែរក្សា Lisa” ៕