Jennie របស់ក្រុម Black Pink បានប្រាប់ពីរបៀបដែលនាងរក្សារាងស្លីមរបស់នាង។
នៅថ្ងៃទី 26 ខែមិថុនា Black Pink បានធ្វើជាភ្ញៀវ “Power Time” របស់ប៉ុស្តិ៍ទូរទស្សន៍ SBS Power FM ។ ក្នុងអំឡុងពេលចាក់ផ្សាយវិទ្យុ DJ បានសួរ Jennie ថា “តើអ្វីទៅជាអាថ៌កំបាំងចំពោះរូបរាងដ៏ស្រឡូនរបស់អ្នក?” Jennie បានតបថា “ខ្ញុំជៀសវាងការញ៉ាំម្ហូបដែលមានជាតិប្រៃនៅពេលដែលខ្ញុំកំពុងផ្សព្វផ្សាយ” ។
នាងក៏បានបន្ថែមទៀតថា “ខ្ញុំបានធ្វើលំហាត់ប្រាណយូហ្គាឬធ្វើលំហាត់ប្រាណPilatesមុនពេលចាប់ផ្តើមផ្សព្វផ្សាយ … ខ្ញុំរីករាយនឹងការធ្វើបែបនេះ ខ្ញុំចូលសំរាកសិននៅពេលខ្ញុំភ្ញាក់ហើយបន្ទាប់មកខ្ញុំញ៉ាំអាហារដែលមានសុខភាពល្អបន្ទាប់ពីខ្ញុំបានហាត់ប្រាណខ្ញុំមានអារម្មណ៍រីករាយក្នុងការធ្វើបែបនេះ” ៕