Home ពត៍មានថ្មីៗ កម្សាន្ត Jun Ji Hyun នឹងធ្វើអោយរឿងរបស់នាងត្រលប់មកវិញនៅដើមឆ្នាំក្រោយ!

Jun Ji Hyun នឹងធ្វើអោយរឿងរបស់នាងត្រលប់មកវិញនៅដើមឆ្នាំក្រោយ!

729

យោងតាមរបាយការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃទី 12 ខែតុលាបានអោយដឹងថា Jun Ji Hyun បានបញ្ជាក់ពីផលិតកម្មអេក្រង់ខ្នាតតូចបន្ទាប់របស់នាង។

ប្រភពអ្នកជិតស្និតបាននិយាយថា តារាសម្តែងJun Ji Hyunថ្មីៗនេះបាននិយាយថាមានវត្តមាននៅក្នុងរឿងថ្មីមួយដែលបង្កើតឡើងដោយអ្នកនិពន្ធអ្នកនិពន្ធបងប្អូនស្រី Hong Jung Eun និង Hong Mi Ran។

អ្នកនិពន្ធបងប្អូនស្រីដ៏មានភាពល្បីល្បាញខាងផលិតកម្មដូចជា រឿង”Sassy Girl Chun Hyang”, “You’re Beautiful”, “My Girlfriend Is A Nine-tailed Fox” និងមានច្រើនទៀត។

រឿងថ្មីមិនទាន់បានបញ្ជាក់ពីចំណងជើងនៅឡើយទេ។ វាទំនងជាចាក់ផ្សាយតាមទូរទស្សន៍ tvN នៅដើមឆ្នាំក្រោយហើយបើសិនជារបាយការណ៍នេះពិតមែននោះ វានឹងបង្ហាញពីការវិលត្រឡប់របស់Jun Ji Hyun ក្នុងរយៈពេល 2 ឆ្នាំ។ សូមបន្តតាមដានព៌តមានថ្មីៗនៃការវិលត្រឡប់របស់ Jun Ji Hyun!