Home ពត៍មានថ្មីៗ កីឡា Kane និង Cavani នាំមុខឱកាសឈ្នះពាន ស្បែកជើងមាសអឺរ៉ុបខណៈ Messi ឈរលេខ៥

Kane និង Cavani នាំមុខឱកាសឈ្នះពាន ស្បែកជើងមាសអឺរ៉ុបខណៈ Messi ឈរលេខ៥

2019

ខ្សែប្រយុទ្ធ Harry Kane បាននាំមុខឱកាសក្នុងការពានរង្វាន់ស្បែកជើងមាស សំរាប់រដូវកាល ២០១៧/១៨ ដោយខ្សែប្រយុទ្ធរបស់ក្រុម Tottenham រកបានមួយគ្រាប់​ក្នុងជំនួបជាមួយនឹងក្រុម Crystal Palace កាលពីថ្ងៃអាទិត្យ។

ចំនែកឯ ខ្សែប្រយុទ្ធ Edinson Cavani វិញក៏រកបានមួយគ្រាប់ផងដែរ ដោយឈ្នះក្រុម Marseille 3-0 ក្នុងការប្រកួតនៅ Ligue 1។

បច្ចុប្បន្ន Kane និង Cavani រកបាន២៤គ្រាប់សំរាប់រដូវកាលនេះ ដែលស្មើនឹង ៤៨ពិន្ទុ ដោយនាំមុខខ្សែប្រយុទ្ធ Ciro Immobile និង Mo Salah ដែលរកបាន ២៣គ្រាប់។

ដោយឡែកខ្សែប្រយុទ្ធរបស់ក្លឹប Barcelona Lionel Messi តាមពីក្រោយកីឡាករទាំងបួនរូបខាងលើ ដោយរកបាន២២គ្រាប់ ខណៈមិត្តរួមក្រុមនៅ Barca ខ្សែប្រយុទ្ធ Luis Suarez ទើបតែរកបាន ២០គ្រាប់។

ខាងក្រោមនេះជាកីឡាករទាំង១០រូប ដែលរកគ្រាប់បាល់បានច្រើនបំផុតប្រចាំលីគនៅតំបន់អឺរ៉ុប៖

១. Harry Kane (Tottenham). 24 គ្រាប់, 48 ពិន្ទុ

 

២. Cavani (Paris Saint-Germain) 24 គ្រាប់, 48 ពិន្ទុ

 

៣. Immobile (Lazio) 23 គ្រាប់, 46 ពិន្ទុ

 

៤. Salah (Liverpool) 23 គ្រាប់, 46 ពិន្ទុ

 

៥. Messi (Barcelona) 22 គ្រាប់, 44 ពិន្ទុ

 

៦. Aguero (Manchester City) 21 គ្រាប់, 42 ពិន្ទុ

 

៧. Jonas (Benfica) 27 គ្រាប់, 40.5 ពិន្ទុ

 

៨. Luis Suarez (Barcelona) 20 គ្រាប់, 40 ពិន្ទុ

៩. Lewandowski (Bayern) 20 គ្រាប់, 40 ពិន្ទុ

 

១០. Neymar (Paris Saint-Germain) 19 គ្រាប់, 38 ពិន្ទុ

បញ្ជាក់៖ ពិន្ទុរបស់កីឡាករដែលលេងនៅក្នុងលីគកំពូលទាំង៥ របស់អឺរ៉ុប ត្រូវបានគណនាដោយយកគ្រាប់បាល់ដែលកីឡាកររកបានគុណនឹងពីរ ចំនែកឯពិន្ទុរបស់កីឡាករដែលនៅលីគផ្សេងក្នុងតំបន់អឺរ៉ុបដូចជា លីគ Primeira Liga របស់ព័រទុយហ្កាល់ជាដើម ត្រូវយកចំនួនគ្រាប់បាល់គុណនឹង ១.៥៕

 

ប្រភព៖ Marca