Home ពត៍មានថ្មីៗ កម្សាន្ត Kimberly ខំប្រញាប់ប្រញាលត្រលប់ពីបរទេសមកជួបលោក Mark Prin ក្នុងថ្ងៃគម្រប់ខួប ៥ ឆ្នាំនៃក្ដីស្រលាញ់របស់ពួកគេ

Kimberly ខំប្រញាប់ប្រញាលត្រលប់ពីបរទេសមកជួបលោក Mark Prin ក្នុងថ្ងៃគម្រប់ខួប ៥ ឆ្នាំនៃក្ដីស្រលាញ់របស់ពួកគេ

500

អ្នកទាំងអស់គ្នាធ្លាប់បានដឹងហើយថាគូស្នេហ៍ទាំងពីររវាងលោក Mark Prin និងកញ្ញា Kimberly មានទំនាក់ទំនងស្នេហាជាមួយគ្នាយ៉ាងស្អិតរមួត ជាពិសេសពួកគេតែងតែបង្ហាញភាពស្និតស្នាលរវាងគ្នាតាមរយៈបណ្តាញសង្គមជាច្រើនផងដែរ។

ម្យ៉ាងវិញទៀតថ្មីៗនេះលោក Mark Prin បានបង្ហោះរូបកញ្ញា Kimberly ជាមួយនឹងសារដ៏ផ្អែមល្ហែមដែលជាការនឹករលឹកដែលគូស្នេហ៍របស់លោក។ ដោយមានការបង្ហោះសារដ៏ផ្អែមល្ហែមបែបនេះកញ្ញា Kimberly ចប់ការងារភ្លាមក៏ប្រញាប់មកជួបគូស្នេហ៍ញាំអាហារពេលល្ងាចរួមគ្នាដើម្បីប្រារព្ធពិធីគម្រប់ខួប ៥ ឆ្នាំដែលពួកគេបានស្រឡាញ់គ្នាយ៉ាងផ្អែមល្អែមមួយជាមួយគ្នា៕