«តាមពិតទៅ សូមអរគុណដល់អ្នកទាំងអស់គ្នាសំរាប់ការផ្តល់ឱកាសអោយខ្ញុំបានផ្ដល់បទសម្ភាសន៍» Kwanបាននិយាយ។
ខ្ញុំសុំមិននិយាយអាក្រក់ពីនរណាម្នាក់ទេ ពីព្រោះខ្ញុំបានធ្វើការក្នុងវិស័យនេះជាង១០ឆ្នាំទៅហើយណាមួយខ្ញុំមិនដែលបានធ្វើអ្វីអាក្រក់ដាក់នរណាម្នាក់ដែរ។
ខ្ញុំចង់និយាយតែពីខ្លួនខ្ញុំ ហើយឥលូវនេះខ្ញុំបានដើរចេញពីជីវិតគាត់ហើយ។
តែជាក់ស្ដែងគាត់មិនបាននិយាយច្បាស់លាស់ជាមួយអ្នកគាំទ្រយើងនៅឡើយទេ។
អ្វីដែលខ្ញុំត្រូវធ្វើពេលនេះគឺមិនត្រូវបោកប្រាស់អារម្មណ៍អ្នកគាំទ្រដែលបានផ្ដល់ក្ដីស្រលាញ់សំរាប់ខ្ញុំនិងគាត់។
ខ្ញុំត្រូវតែនិយាយពីរឿងនេះហើយក៏សំនូមពរដល់ទស្សនិកជនដែលខ្ញុំស្រលាញ់បានយល់ពីការសម្រេចចិត្តរបស់ខ្ញុំ។
គ្មាននរណាម្នាក់ដឹងពីមូលហេតុក្រៅពីខ្ញុំនិងគាត់នោះទេ។ ខ្ញុំសម្រេចចិត្តមិននិយាយពីមូលហេតុ តាំងពីពេលចាប់ផ្ដើម រហូតដល់ពេលនេះ។
ខ្ញុំមិនចង់និយាយអ្វីដែលអាក្រក់ៗ។
ខ្ញុំគិតថាការសម្រេចចិត្តរបស់ខ្ញុំត្រឹមត្រូវហើយវាជាផ្លូវដ៏ល្អសំរាប់ខ្ញុំ។
ខ្ញុំត្រូវតែដើរចេញពីជីវិតរបស់គាត់និងគ្រួសារគាត់ ។
វាមិនមែនត្រឹមតែរយៈពេល២ថ្ងៃឬក៏មួយសប្តាហ៍នោះទេតែវាមានរយៈពេលយូរណាស់មកហើយដែលបញ្ហានេះកើតឡើង មុនពេលពួកយើងចែកផ្លូវគ្នា។
គាត់និយាយថា ស្នេហាជា លុយ តែខ្ញុំស្នេហាជារបស់ម្យ៉ាងដែលស្រស់ស្អាត ដូចនេះហើយទើបខ្ញុំត្រលប់មកត្រូវជាមួយគាត់ជាលើកទី២។
មនុស្សជាច្រើនបានដឹងពីអ្វីដែលខ្ញុំបានជួប ខ្ញុំបានធ្វើរឿងមិនល្អជាច្រើនដាក់សមាជិកគ្រួសារខ្ញុំ។ ខ្ញុំខុសដែលមិនជឿសម្ដីម៉ាក់ ខ្ញុំខុសដែលជឿជាក់លើស្នេហា ប្រសិនបើខ្ញុំជឿសម្ដីម៉ាក់ខ្ញុំម្ល៉ោះពេលនេះខ្ញុំមិនបានឈឺចាប់ដូចថ្ងៃនេះ។
ខ្ញុំមិនដែលនាំនរណាម្នាក់ទៅផ្ទះរបស់ខ្ញុំនៅឯ Petch Buriទេ ពីព្រោះខ្ញុំជឿថាគាត់ជាមនុស្សចុងក្រោយសំរាប់ខ្ញុំ ខ្ញុំបានណែនាំគាត់ទៅអោយគ្រួសាររបស់ខ្ញុំនៅទីនោះ ខ្ញុំចាប់ផ្ដើមគិតពីគម្រោងរៀបការ ពីព្រោះតែអ៊ុំរបស់ខ្ញុំ មិនមែនម៉ាក់ខ្ញុំទេ។
អ៊ុំខ្ញុំបាននិយាយពីរឿងគម្រោងរៀបការជាមួយគាត់ ប៉ុន្តែមិនបាននិយាយពិថ្លៃបណ្តាការឡើយ ហើយម្ដាយរបស់ខ្ញុំក៏មិនដែលបាននិយាយពីរឿងនេះដូចគ្នា។
ខ្ញុំមិនចង់និយាយអាក្រក់ពីនរណាម្នាក់ទេ ថ្ងៃនេះខ្ញុំត្រូវតែនិយាយព្រោះខ្ញុំជាកូនស្រីរបស់គាត់។
ម្តាយរបស់គាត់បាននិយាយថាគ្មានថ្លៃបណ្តាការសម្រាប់ខ្ញុំ ប្រសិនបើខ្ញុំមិនយល់ព្រមខ្ញុំត្រូវបង្កើតកូនមុនពេលរៀបការ។
ម៉ាក់របស់គាត់គ្មានជញ្ចៀនពេជ្រសំរាប់ខ្ញុំ ខ្ញុំត្រូវពាក់ជញ្ចៀនពេជ្រក្លែងក្លាយ ខ្ញុំមិនអាចធ្វើបែបនេះដាក់ម៉ាក់និងគ្រួសារខ្ញុំទេ។
សំរាប់ថ្លៃបណ្តាការម្ដាយរបស់ខ្ញុំនិយាយលេងជាមួយគាត់នៅក្នុងឡានតែប៉ុន្នោះ។