Home ពត៍មានថ្មីៗ កម្សាន្ត Lauren Hashian បានផ្ដល់កំនើតកូនស្រីទី៣ដល់លោក Dwayne Johnson។

Lauren Hashian បានផ្ដល់កំនើតកូនស្រីទី៣ដល់លោក Dwayne Johnson។

2192

យោងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរយៈផេករបស់លោកDwayne Johnsonបានបង្ហោះរូបភាពរវាងលោកបីកូនស្រីដែលទើបនិងកើតដោយផ្ទាល់ដៃរយៈពេល១២ម៉ោងមុននេះ។

 

ជាមួយគ្នានោះដែរលោកក៏បានរៀបរាប់ជាមួយនិងរូបដែលលោកបានបង្ហោះដែលលោកបានផ្ដល់យោបល់ល្អៗជាច្រើនសំរាប់បុរសដែលត្រៀមខ្លួននិងក្លាយជាឪពុករបស់គេមានន័យដូចខាងក្រោម៖

សាច់ប៉ះសាច់ Manaរបស់យើង អរគុណនិងមានមោទណភាពបំផុតដែលព្រះបានប្រទាននូវកូនស្រីដ៏មាំមួនអស្ចារ្យមកកាន់ពិភពលោកនេះ។

Tiana Gia Johnson បានចូលមកក្នុងពិភពលោកនេះដូចកម្លាំងនៃធម្មជាតិ ហើយង្នកម៉ាក់Lauren Hashian Official​ បានផ្ដល់នូវRockstar ពិតប្រាកដម្នាក់។

ខ្ញុំត្រូវបានគេចិញ្ចឹមឡើងហើយត្រូវបានរស់នៅពោពេញដោយស្ត្រីដែលមានកម្លាំងនិងសេចក្តីស្រឡាញ់ពេញមួយជីវិតរបស់ខ្ញុំប៉ុន្តែបន្ទាប់ពីចូលរួមក្នុងការផ្តល់កំណើតកូនតូចរបស់Tiaគឺវាពិតជាពិបាកក្នុងការបង្ហាញពីកំរិតថ្មីនៃសេចក្តីស្រឡាញ់ការគោរពនិងការកោតសរសើរដែលខ្ញុំមានសម្រាប់ Lauren Hashian ហើយនិងអ្នកម្ដាយទាំងឡាយនិងស្ត្រីទាំងអស់នៅទីនោះ។

វាពិតជាសំខាន់ណាស់សំរាប់ការជួយកម្លាំងចិត្តនិងសម្រួលអារម្មណ៍នៅពេលដែលភរិយារបស់យើងកំពុងតែសំរាលយើងអាចជួយគាត់ដូចជា កាន់ដៃ កាន់ជើងរបស់គាត់ ឬអ្វីក៏ដោយអោយតែអ្នកអាចធ្វើបាននោះហើយជាសុភាពបុរសដែលមានប្រាជ្ញាម្នាក់។ ប៉ុន្តែប្រសិនបើអ្នកពិតជាចង់យល់អំពីជីវិតនាពេលតែមួយដែលមានឥទ្ធិពលបំផុត ជីវិតនាពេលដំបូងនឹងផ្តល់ជូននូវការមើលឃើញកូចតូចរបស់អ្នកចាប់គំណើត។

វាជាការផ្លាស់ប្តូរជីវិតរបស់ខ្លួននិងការគោរពនិងការកោតសរសើរដែលអ្នកមានសម្រាប់ស្ត្រីនឹងមានជារៀងរហូត។

ហើយចំពោះកូនស្រីទីបីរបស់ខ្ញុំគឺ Tiana Gia ដូចជាខ្ញុំបានធ្វើនៅពេលដែលបងស្រីពីរនាក់របស់អ្នកស្រី Simone Alexandra និង Jasmine Lia កើតមក​ អ្នកនិងមានពាក្យរបស់ខ្ញុំ ខ្ញុំនឹងស្រឡាញ់ ការពារ ការណែនាំនិងធ្វើឱ្យអ្នកសើចអស់មួយជីវិតរបស់ខ្ញុំ។


ឪពុកឆ្កួតរបស់អ្នកមានការទទួលខុសត្រូវជាច្រើនហើយពាក់មួកជាច្រើននៅក្នុងពិភពលោកដ៏ធំនេះប៉ុន្តែការធ្វើជាឪពុករបស់អ្នកនឹងជាអ្វីដែលខ្ញុំមានមោទនភាពបំផុត។

អូនិងរឿងមួយទៀត .. អ្នកនឹងស្រឡាញ់ការរមៀលលេងនៅក្នុងឡានធំរបស់ប៉ា។

#TianaGiaJohnson #3rdDaughter #BlessesAndGratefulMan