Home ពត៍មានថ្មីៗ កម្សាន្ត Lee Jong Suk បានសារភាពថាគាត់ពិតជាលង់ស្នេហ៍លើ Suzyពិតមែន

Lee Jong Suk បានសារភាពថាគាត់ពិតជាលង់ស្នេហ៍លើ Suzyពិតមែន

380

Suzy គឺជានារីដ៏ស្រស់ស្អាតបំផុតនៅកូរ៉េ។

Suzy និង Lee Jong Suk បានឈ្នះពានរង្វាន់គូស្នេហ៍ឆ្នើមបំផុតរបស់ SBS Drama Awards ឆ្នាំ 2017 សម្រាប់ការសម្ដែងរបស់ពួកគេដើរតួជា Nam Hong Joo និង Jung Jae Chan ។

ពួកគេបានថ្លែងសុន្ទរកថាដ៏គួរឱ្យស្រឡាញ់ហើយអរគុណគ្នាទៅវិញទៅមកចំពោះការសំដែងដ៏អស្ចារ្យរបស់ពួកគេ សូម្បីតែការលេងសើចជាមួយ MC Shin Dong Yup ក៏និយាយអំពីរបៀបដែលពួកគេបានបង្កើតអារម្មណ៍សម្រាប់គ្នាពីពេលមួយទៅពេលមួយសម្រាប់ថតរឿងនេះ។

Shin Dong Yup: ខណៈពេលដែលត្រូវបាន ចូលតួ នៅក្នុងការសម្ដែងរបស់អ្នកតើអ្នកពិតជាធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនាងបន្តិចទេ?

Lee Jong Suk: Suzy គឺជានារីដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រទេសកូរ៉េ។ ខ្ញុំលង់ស្រលាញ់នាងម្ដងម្កាលដែរ។

Suzy: ដោយសារតែបងប្រុស Jong Suk មើលទៅពិតជាសង្ហារណាស់ខ្ញុំពិតជាអាចចូលតួក្នុងការសម្ដែងរបស់ខ្ញុំ។

ដោយមើលឃើញថាពួកគេមានការប្រស្រ័យទាក់ទងជាមួយគ្នាយ៉ាងណាល្អនោះវាមិនមានអ្វីចម្លែកទេដែលថាអ្នកទាំងពីរឈ្នះពានរង្វាន់គូស្នេហ៍ល្អបំផុតនៅឆ្នាំនោះ!