Home ពត៍មានថ្មីៗ កម្សាន្ត Lisa របស់ក្រុម BlackPink កាន់តែដូចតុក្កតានៅពេលនាងកាត់សក់ខ្លី!

Lisa របស់ក្រុម BlackPink កាន់តែដូចតុក្កតានៅពេលនាងកាត់សក់ខ្លី!

1023

តាមរយៈគណនេយ្យផ្ទាល់របស់តារាស្រី K-Pop ជនជាតិថៃកញ្ញា Lisa បានបង្ហោះរូបភាពមួយសន្លឹកនៅលើបណ្តាញសង្គម Instargram បានធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយរូបភាពថ្មីរបស់នាង។

សម្រាប់អ្នកគាំទ្រវិស័យ K-Pop ប្រាកដជាដឹងហើយថានាង Lisa គឺពិតជាស្រស់ស្អាតសឹងតែដូចតុក្កតាបាប៊ីជាមួយរូបរាងនិងសក់ព៌ណមាសរបស់នាង តែនៅពេលនេះនាងបានផ្លាស់ប្តូរជាមួយនិងរូបភាពដែលនាងបានកាត់សក់ខ្លីត្រឹមស្លឹកត្រចៀកដែលធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលនៅពេលបានឃើញសម្រស់របស់នាងនៅពេលប្តូរម៉ូតសក់ថ្មីដែលធ្វើអោយនាងមើលទៅរឹតតែដូចតុក្កតាបាប៊ីថែមទៀត។

នេះក៏បញ្ជាក់បានផងដែរថានឹងមានអ្វីថ្មីប្លែកពីក្រុម BlackPink ឬក៏ Lisa ផ្ទាល់តែម្ដង ដូចនេះរង់ចាំមើលទាំងអស់គ្នាថាមានអ្វីប្លែកពីក្រុមស្រីកូរ៉េនេះ៕