Home ពត៍មានថ្មីៗ កម្សាន្ត Lisa របស់ក្រុម BlackPink ទទួលបានចំនាត់ថ្នាក់លេខ ២ នៅថៃដែលមានអ្នកFollow ច្រើនជាងគេ ក្នុងIG

Lisa របស់ក្រុម BlackPink ទទួលបានចំនាត់ថ្នាក់លេខ ២ នៅថៃដែលមានអ្នកFollow ច្រើនជាងគេ ក្នុងIG

1420

តារាចម្រៀងពន្លកថ្មីរបស់ក្រុម BlackPink កញ្ញា LISA ដែលត្រូវបានមនុស្សជាច្រើន ស្គាល់នាង តាមរយៈការបញ្ចេញក្បាច់រាំ នៅលើឆាក យ៉ាងរស់រវើក រូបសម្រស់ស្រស់ស្អាត និងអត្តចរឹតរម្យទម។

ថ្វីត្បិតតែ កញ្ញាទើបតែចូលប្រឡូកសិល្បៈប្រមាណជាជិត ២ឆ្នាំ ក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថា តារាចម្រៀងស្រីរូបនេះ កំពុងតែមានប្រជាប្រិយភាពខ្ពស់ មិនថា ក្នុង ឬក្រៅប្រទេស នោះទេ។

ជាក់ស្តែង ថ្មីៗនេះ កញ្ញា ក៏ជាតារាស្រីវ័យក្មេងមួយរូប ដែលបានជាប់លំដាប់ថ្នាក់លេខ ២ ក្នុងចំណោមតារាប្រុសស្រីជាច្រើន របស់ថៃ ដោយមានចំនួនអ្នក Follower រហូតទៅដល់ ៨ លាននាក់ជាងនៅលើបណ្តាញសង្គមIG។

ទាំងអស់នេះក៏ដោយសារការខិតខំប្រឹងប្រែងរបស់នាងនិងសមត្ថភាពរបស់នាងទើបនាងទទួលបានភាពជោគជ័យខ្លាំងក្នុងរយៈពេលខ្លីយ៉ាងនេះ។ជាពិសេសនោះនាងទើបតែត្រូវបានខាងក្រុមហ៊ុនបានផ្ដល់សិទ្ធក្នុងការប្រើប្រាស់បណ្តេញគណនីអុីនស្តារក្រាមផ្ទាល់ខ្លួន ត្រឹមតែប៉ុន្មានខែប៉ុន្នោះទេ ឥឡូវនាងក៏អាចក្លាយទៅជាតារាស្រីថៃ លំដាប់ទី ២ ដែលមានអ្នកតាម​ Follower ច្រើនជាងគេ ក្នុងមួយរំពេច បែបនេះ ហើយលំដាប់លេខ១ បានទៅលើតារាស្រីថៃ Aum ៕