Mai DavikaនិងលោកTer Chantavit បានក្លាយជាគូស្នេហ៍ដែលទស្សនិកជនតែងតែនិយាយដល់បន្ទាប់ពីពួកគេទាំង២បានសម្ដែងរឿងភាគទូរទស្សន៍ជាំមួយគ្នារួចនូវរឿង«Chai Mai Jing Ying Tae»ដែលបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍One 31។
បន្ទាប់ពីបញ្ចប់ការចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ទំនាក់ទំនងរបស់ពួកគេក៏មិនទាន់បានបញ្ចប់ដែរ ហើយទស្សនិកជនជាច្រើនចង់ដឹងចង់ឃើញពួកគេណាត់ជួបគ្នាក្នុងជីវិតពិត។
យោងតាមDaradailyបានបញ្ជាក់ថាពួកគេបានណាត់ជួបគ្នា៣ទៅ៤ខែហើយតាមប្រភពអ្នកជិតស្និតរបស់គេទាំង២បានប្រាប់ព៌តមាននេះមក។សូមរង់ចាំការបកស្រាយច្បាស់លាស់មួយពីសមីខ្លួនទាំងពីរ៕