Home ពត៍មានថ្មីៗ កម្សាន្ត Mario Maurerបាននិយាយអំបញ្ហារបស់គាត់ជាមួយតាក់ស៊ីកាលពីប៉ុន្មានថ្ងៃមុន។

Mario Maurerបាននិយាយអំបញ្ហារបស់គាត់ជាមួយតាក់ស៊ីកាលពីប៉ុន្មានថ្ងៃមុន។

1208

នៅថ្ងៃ០៨មករានេះលោកMarioបានជួបគ្រោះថ្នាក់ចរាចរណ៍ស្ថិតនៅលើផ្លូវPhaya Thaiជាមួយនិងអ្នកបើកតាក់ស៊ីម្នាក់ ហើយកញ្ចក់ឡានខាងមុខរបស់គាត់បានបែកដោយសារតែតៃកុងតាក់ស៊ីបានយកដុំថ្មគប់។
លោកបានសារភាពថាទាំងតៃកុងឡាននិងលោកបានខឹងគ្នាយ៉ាងខ្លាំងនៅពេលនោះ ដូច្នោះហើយទើបពួកគេប្រើពាក្យសម្ដីមិនសមរម្យដាក់គ្នា ប៉ុន្តែតៃកុងឡានបានសុំទោសគាត់នៅឯប៉ុស្តិ៍ប៉ូលីសរួចរាល់ហើយ។
លោកMarioបាននិយាយថាគាត់តកស្លុតជាខ្លាំងនៅពេលដែលតៃកុងឡានបានបំបែកកញ្ចក់ខាងមុខរបស់គាត់ ដោយបានបំបែកនៅចំមុខរបស់គាត់។ តែយ៉ាងណាគាត់មិនបានស្នើរអោយខាងតៃកុងឡានចេញថ្លៃខូចខាតនោះទេ។